ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅក្រឡេកមើល​ឋានសួគ៌លោកិយ… ដែល​អ្នក​ក្លាហាន​អត់ហ៊ានចាប់ទេ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទីតាំង​ម៉ាស្សា​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ និង​បង្កប់​ការ​រកស៊ី​ផ្លូវភេទ​ជា​ឋានសួគ៌​ លោ​កិយ​បំរើសេវា​ជនបរទេស​មាន​ក្មេង​ស្រី​អនីតិជន​ភាគច្រើន មាន​ទីតាំង​ទាំងអស់​ប្រមាណ​ជាង​២០​កន្លែង ហើយ​មានថៅកែ​ជា​ជនជាតិ​ចិន និង​ឥណ្ឌូ​នេ​ស៊ី ដែល​ល្បី​ថា​មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឡើយ ។…

ខេត្តបន្ទាយមានជ័យ ៖ ទីតាំង​ម៉ាស្សា​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ និង​បង្កប់​ការ​រកស៊ី​ផ្លូវភេទ​ជា​ឋានសួគ៌​
លោ​កិយ​បំរើសេវា​ជនបរទេស​មាន​ក្មេង​ស្រី​អនីតិជន​ភាគច្រើន មាន​ទីតាំង​ទាំងអស់​ប្រមាណ​ជាង​២០​កន្លែង ហើយ​មានថៅកែ​ជា​ជនជាតិ​ចិន និង​ឥណ្ឌូ​នេ​ស៊ី ដែល​ល្បី​ថា​មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ឡើយ ។ មន្ត្រី​ជំនាញ​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​កន្លែង​ម៉ាស្សា​ដែល​លួចលាក់​ប្រកប​មុខ​របប​ផ្លូវ​ភេទ​សម្រាប់​ភ្ញៀវ​បរទេស​មាន​ប្រមាណ​ជាង​២០​កន្លែង ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ។ មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា កន្លែង​ម៉ាស្សា​ដែល​លួចលាក់​បើក​សេវា​ផ្លូវភេទ​ភាគច្រើន​ថៅកែ​ជា​ជនជាតិ​ចិន និង​ឥណ្ឌូ​នេ​ស៊ី ហើយ​មួយ​កន្លែង​ៗ​មាន​ស្រី្ត​ម៉ាស្សា​ក្មេង​ៗ​ដែល​លួចលាក់​បម្រើ​ផ្លូវភេទ​ពី​១០​ទៅ​២០​នាក់ អាយុ​ក្រោម​១៥​ឆ្នាំ​ក៏​មាន​ដែរ​គឺ​គ្រប់​ម៉ាក​ឱ្យ​តែ​ត្រូវការ ។

ព័ត៌មាន​ដែល​ទទួល​បាន គឺ​ក្មេង​ស្រី​ដែល​ធ្វើការ​ក្នុង​ហាង​ម៉ាស្សា​លួចលាក់​បំរើសេវា​ផ្លូវភេទ​ដ៏​ចេញ​មុខ​នេះ មាន​ជនជាតិ​ខ្មែរ​ច្រើន​ជាង​ជនជាតិ​វៀតណាម ហើយ​ក្រុម​ភ្ញៀវ​បរទេស​ដែល​ស្វែងរក​សេវា​ផ្លូវភេទ​ច្រើន​ជា​ជនជាតិ​ចិន និង​ថៃ ។ ចំពោះ​បន្ទប់​ទ្វារ​នាគ​លុ​ញ​សរសៃ​មាន​សេវា​ម៉ាស្សា​១​ម៉ោង​ថ្លែ​២.០០០​បាត ។ បើ​ចង់​ហៅ​ទៅ​បំរើ​ម៉ូយ​នៅ​ក្រៅ​សង្វៀន​នេះ​១​ម៉ោង​៣.០០០​បាត​ប្រហាក់ប្រហែល​១០០​ដុល្លារ​អា​មេ​រិ​ក​គឺ​អស់​ទាស់​ខ្ចី​ល្វក់​ដូច​ត្រកួន​ឈ្លក់ទឹក ។ ចំណែក​នៅ​ភ្នំពេញ​អត់​មាន​បែប​នេះ​ទេ ។ចំពោះ​បញ្ហា​នេះ មន្ត្រី​ជំនាញ​បាន​បង្ហើប​ថា ពិតជា​ពិបាកធ្វើ​ការ​លុប​បំបាត់​ពី​សំណុំរឿង​នេះ​ដោយសារ​ថៅកែ​ជនជាតិ​ចិន​និង​ឥណ្ឌូ​នេ​ស៊ី​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ តែង​យក​អំណាច​ក្រុមហ៊ុន​កាស៊ីណូ ដោយ​មិន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទាល់តែ​សោះ ។

លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុ​ជាតិ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជា​ការ​ពិត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាប់​ប្រទេស​ថៃ គឺជា​តំបន់​ដែល​មាន​កន្លែង​ម៉ាស្សា​ច្រើន​តម្រូវការ​ភ្ញៀវ​បរទេស ហើយ​កន្លង​មក​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ណែនាំ​អប់រំ​ចំពោះ​ម្ចាស់​ហាង​ម៉ាស្សា មិន​ឱ្យ​លួចលាក់​បំរើសេវា​ផ្លូវភេទ​ដោយ​ខុសច្បាប់​ឡើយ ។ លោកស្រី​បាន​បញ្ជាក់​ថា សម្រាប់​ក្មេង​ស្រី​ជា​អនីតិជន​គឺជា​គោលការណ៍ មិន​ឱ្យ​មាន​អ្នកបំរើ​ការងារ​ក្នុង​ហាង​ម៉ាស្សា​ទាំងនោះ ហើយ​បើ​មាន​រក​ឃើញ​និង​មាន​វិធានការ​តាម​ច្បាប់ ដោយ​សុំ​ឱ្យ​ខាង​ម្ចាស់​ហាង​ម៉ាស្សា ត្រូវ​សហការ​ជួយ​កម្លាំង​ជំនាញ​ពេល​ចុះ​ធ្វើការ ប៉ុន្តែ​គេ​មិន​សហការ​ទេ ។

ទោះបី​មានការ​អះអាង​បែប​នេះ​ក្តី​សង្ឃឹមថា សមត្ថកិច្ច​និង​ចាត់វិធានការ​លុប​បំបាត់​ក្រុម​ផ្ទះ «​សំណាក់​​ទ្វារ​នាគ​ម៉ាស្សា​»​ទាំងនេះ​នា​ថ្ងៃ​ខាង​មុខ​មិន​ខាន​កុំឱ្យ​អន់​ជាង​នៅ​រាជធានី​ភ្នំពេញ​ពេក ៕

អត្ថបទសរសេរ ដោយ