ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា ម្ចាស់​ដេក​ពេទ្យ​ទាំង​៣​នាក់

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ ឧសភា ២០១៨ រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់​៣​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិត​លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​មុខ​សាលាសង្កាត់​ព្រៃធំ…

ខេត្ត​កែប ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាល​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ ឧសភា ២០១៨ រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​រង​របួសធ្ងន់​៣​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិត​លើ​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​មុខ​សាលាសង្កាត់​ព្រៃធំ ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។

នគរបាល​ចរាចរ​ក្រុង​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ ម៉ូតូ​មួយ​គ្រឿង​ម៉ាក TODY ពណ៌​ស ស្លាក​លេខ កែប ១A-៩៧៧៣ បើកបរ​ឈ្មោះ ផា​ន់ ចាន់​ធី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​កសិករ (​រង​របួសធ្ងន់​) មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប និង​អ្នក​រួម​ដំណើរ​ឈ្មោះ យ៉ុ​ង ស្រី​លិ​ន ភេទ​ស្រី អាយុ​១២​ឆ្នាំ ជា​សិស្ស (​រង​របួសធ្ងន់​) មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១F-០២៤០ បើកបរ​ដោយ​ឈ្មោះ ហែម សុ​ចាវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងភ្លើង (​របួសធ្ងន់​) មាន​ទីលំនៅ ភូមិ​ស្រែ​កាន់ ឃុំ​ទូក​មាស​ខាងកើត ស្រុក បន្ទាយមាស ខេត្តកំពត​។

ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ដំណាក់​ចង្អើរ និង​ភាគី​រង​របួសធ្ងន់​២​នាក់​ទៀត​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​ប៉ូលិស​ច​រា​ចរាចរណ៍​អធិការ​ក្រុងកែប​យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ