ខេត្តត្បូងឃ្មុំ ៖ ក្រោយពីរដូវទឹកទន្លេមេគង្គស្រកពលរដ្ឋបាននាំគ្នាបង្កបង្កើនផល ដោយបានដាំល្ង ពោត
ព្រមទាំងដំណាំផ្សេងៗទៀត នៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។
ជាមួយនោះក៏មានឈ្មួញកណ្តាលបានចុះមកទិញដល់កន្លែងដោយបានដឹកយកទៅលក់នៅលើទីផ្សា
រឆ្ងាយៗថែមទៀតផង ។
បុរសចំណាស់ឈ្មោះ អ៊ា កែវ អាយុ៦១ឆ្នាំ នៅភូមិឃុំខាងលើប្រាប់ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ថា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ គាត់ត្រូវបានអាជ្ញាធរឃុំបានចែកដីឲ្យមួយកន្លែងនៅឆ្ងាយពីផ្ទះសម្រាប់ដាំផលដំណាំ ដោយគាត់ធ្វើភាគច្រើនតែនៅរដូវសម្រក ដែលដំបូងដីមានចំនួនតិចតួចមិនអាចដោះស្រាយជីវភាពបាន បន្ទាប់មកគាត់ក៏បានកាប់រានព្រៃបន្ថែមកើនដល់១ហិកតា ។
បុរសចំណាស់រូបនេះប្រាប់បន្តថា ដីនេះគាត់ដាំល្ង ពោត និងស្រូវដោយបានធ្វើឡើងរាល់ឆ្នាំ ជាក់ស្តែងដូចជាឆ្នាំ២០១៧ កន្លងទៅផលល្ងបានតែជាង១០០គីឡូក្រាម ហើយលក់បានក្នុង១គីឡូក្រាមតម្លៃ
៥.០០០រៀល ។ តែមកដល់២០១៨នេះ ល្ងគាត់បានប្រមូលផលមុនគេ ដោយបាននាំប្រពន្ធ និងកូនមកបោក ដើម្បីយកគ្រាប់ល្ង ប្រសិនណាបើថ្ងៃបើកថ្ងៃល្អនោះពេលវាយដើមល្ងងាយស្រួលជ្រុះគ្រាប់បានលឿន តែបើមេឃត្រជាក់វិញពិបាកនឹងវាយបន្តិច ។
ចំណែកពោតរបស់គាត់បាននាំផលត្រូវបានឈ្មួញកណ្តាលមកមកម៉ៅទិញដល់ចម្ការឲ្យតម្លៃបាន២លានរៀល រាល់ពេលដាំដុះម្តងៗមិនដែលជួលកម្មករមកទេ មានតែសមាជិកក្រុមគ្រួសារ៣ទៅ៤នាក់តែប៉ុណ្ណោះ ។ លុះដល់រដូវទឹកទន្លេមេគង្គឡើងមក ជន់លិចដីគាត់មិនអាចធ្វើអ្វីកើតទេ ដូច្នេះផលកម្រៃដែលបានមក គឺទុកដោះស្រាយរដូវវស្សាដោយបានលៃលកបានតែមួយគ្រប់ មិនសល់ដូចគេ ដែលមានទំហំដីធំជាងគាត់ ។
លោកឯល យ៉េប អាយុ៤៣ឆ្នាំ នៅភូមិទួលគរ ឃុំទន្លេបិទប្រាប់ថា ដោយសារតែជីវភាពគ្រួសារបស់
គាត់ខ្វះខាតនោះ គាត់បានធ្វើចំណាកស្រុក ចេញទៅធ្វើការនៅប្រទេសថៃជាកម្មករស្របច្បាប់ជាមួយ
នឹងប្រពន្ធបានរយៈពេល៣ឆ្នាំ ដោយសល់លុយខ្លះទិញដីចម្ការបានមួយកន្លែង និងត្រឡប់មកផ្ទះវិញ ។ ក៏បានដាំពោតសលុះពេលបានផលនៅឆ្នាំ២០១៨នេះ ក៏បានស្ងោរដាក់ឆ្នាំងលក់ត្រង់ម្តុំស្ពានព្រែកតា
ខ្វាន់ ដោយគិតពីថវិការចំណូលបានមកប្រហាក់ប្រហែល និងទៅធ្វើការនៅប្រទេសថៃដែរ ។
ហេតុដូច្នេះហើយ ទើបគាត់មិនត្រឡប់ទៅថៃ សុខចិត្តនៅផ្ទះ ហើយកូនប្រុសបានចូលរៀនសូត្រនឹងគេ គាត់នឹងប្រឹងប្រែងលក់ដូរលើរបរនេះទៀត ។ ករណីពោតដែលផ្តល់ផលច្រើននឹងត្រូវកាច់លក់ឲ្យគេ ដោយ១ផ្លូនបានតម្លៃ១ម៉ឺន ជាមួយនោះ សូមឲ្យអ្នកធ្វើដំណើរតាមមធ្យោបាយម៉ូតូ និងរថយន្ត សូមជួយទិញពោតរបស់គាត់យកទៅពិសាផង ព្រោះពោតនេះជារបស់ខ្មែរសុទ្ធមិនប្រើគីមីនោះទេ ៕
ចែករំលែកព័តមាននេះ