ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្តាប់ចម្លើយឃាតករដែល​ទើបក្របួចបាន «ថា​ហេតុអីទើប​គេ​សម្លា.ប់បុរសរូបនេះ?»

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឃាតករ​សម្លាប់់​មនុស្ស​ទម្លាក់​ចូល​ស្រះ​ទឹក ត្រូវ​ចាប់ខ្លួន​បាន​ហើយ ​កាលពី​វេលា​ម៉ោង០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៧ ​ឧសភា ត្រង់​នៅ​ភូមិ​ជំទាវ ឃុំ​ប្ញស្សី​ក្រោក ស្រុក​មង្គលបុរី…

ខេត្តបន្ទាយមានជ័យ ៖ ឃាតករ​សម្លាប់់​មនុស្ស​ទម្លាក់​ចូល​ស្រះ​ទឹក ត្រូវ​ចាប់ខ្លួន​បាន​ហើយ ​កាលពី​វេលា​ម៉ោង០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី២៧ ​ឧសភា ត្រង់​នៅ​ភូមិ​ជំទាវ ឃុំ​ប្ញស្សី​ក្រោក ស្រុក​មង្គលបុរី គឺ​ឈ្មោះ
អុ​ី​វ ប៊ុ​ន​ម៉ៅ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ-ឃុំខាងលើ ។ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នង​ការ​រង​នគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា កាលពី​វេលាម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា នៅភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី អ្នកស្រុក​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នៅ​ក្នុង​ទឹកស្រះ​ខាងត្បូង​រោង​ការ​ប្រមាណ​២០០​ម៉ែត្រ​។ ភ្លាម​ៗ ក៏​បាន​រាយការណ៍​ជូន​នគរបាល​ជំនាញ​ចុះ​ទៅ​ស្រង់​សព​មក​ពិនិត្យ​ឃើញ​មាន​ស្នាម​វាយ​ជា​ច្រើន​កន្លែង ហើយ​ក៏​រក​ឃើញ​កំណាត់​មែកឈើ​ប្រវែង​ជិត​១​ម៉ែត្រ​ដែល​ជា​ឧប​ករណ៍​វាយ​ជន​រង​គ្រោះ​ផង​ដែរ ។

លោកស្នងការ​រង​ថ្លែង​ថា ក្រោយ​ពិនិត្យ​សព​ជន​រង​គ្រោះ​ឃើញ​ថា នេះ​ជា​ករណី​ឃាតកម្ម​ហើយ​អូស​សព​យក​មក​ទម្លាក់​ទឹកស្រះ លុះ​ព្រឹក​ឡើង​ទើប​មាន​អ្នកស្រុក​ប្រទះ​ឃើញ​និង​ស្រាវជ្រាវ​រក​សាច់ញាតិ ។ តាម​ការ​សន្និដ្ឋាន ឃាតកម្ម​នេះ​អាច​កើតឡើង​អំឡុង​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ។ លោកស្នងការ​រង សិទ្ធិ ឡោះ ថ្លែង​ទៀត​ថា ក្រោយ​ពេល​ស្រាវជ្រាវ​រក​សាច់ញាតិ​និង​ក្រុមគ្រួសារ​ក៏​បាន​ឲ្យ​ដឹង ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ផឹកស៊ី​នៅ​រោង​មង្គលការ​អ្នក​ជិតខាង​ក្នុងភូមិ​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ហើយ​រហូត​ដល់​ម៉ោង​១១​យប់​មិនឃើញ​មក​ផ្ទះ​វិញ​ក៏​មានការ​តាម​រក​ដែរ ។ ឯ​អ្នក​នៅ​រោងការ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ក្រោយ​ពី​ផឹកស៊ី​ស្រវឹង​ក៏​ចេញ​ទៅ​ផ្ទះ​វិញ​បាត់​ហើយ ។ លុះដល់​ព្រឹក​ឡើង​ក៏​ទទួល​ព័ត៌មាន​ថា មាន​គេ​ប្រទះ​ឃើញ​សព​នៅ​ក្នុង​ស្រះ​ទឹក ហើយ​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​គឺជា​អំពើ​សម្លាប់់​ទម្លាក់​ទឹកស្រះ ។លោកស្នងការ​រង​បញ្ជាក់​ថា ក្រោយ​ពេល​មាន​ករណី​ឃាតកម្ម​កើតឡើង លោក​ឧត្តម​សេនី​យ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​កម្លាំង​នគរបាល​ជំនាញ​ឲ្យ​ចុះ​ស្រាវជ្រាវ ហើយ​កំណត់​បាន​មុខសញ្ញា​ក៏​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ អុ​ី​វ ប៊ុ​ន​ម៉ៅ ។

តាម​ចម្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​សម្លាប់់​ជន​រង​គ្រោះ​មែន ដោយសារ​ពេល​ផឹកស៊ី​ស្រវឹង​នៅ​រោងការ​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា រហូត​ជ្រុលដៃ​និង​ឡើង​ជង្គង់​មក​លើ​រូបគេ​ផង ទើប​រូបគេ​ខឹង​ក៏​លួងលោម​បបួល​ជូន​ទៅ​ផ្ទះ ។ លុះ​ចេញពី​រោងការ​បាន​ប្រមាណ​ជិត​២០០​ម៉ែត្រ រូបគេ​ក៏​កាច់​មែក​ចាមរី​នៅ​ក្បែរផ្លូវ​ប៉ុនកដៃ​វាយ​ជន​រងគ្រោះ​បណ្តាល​ដួល​សន្លប់ រួច​ហើយ​អូស​ទម្លាក់​ទឹកស្រះ ទើប​បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់ ហើយ​រូបគេ​ក៏​វិល​ត្រឡប់​ទៅ​រោងការ​វិញ ។ លោកស្នងការ​បញ្ជាក់​ថា យោង​តាម​ចម្លើយសារភាព​និង​វត្ថុ​តាង​នៃ​អំពើ​ឃាតកម្ម ជនសង្ស័យត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូងខេត្ត ៕ ​

អត្ថបទសរសេរ ដោយ