ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​សត្វ​គោ​ណាស់ ត្រូវ​បុក​ធ្លាយ​ពោះ​រៀន​មក​ក្រៅ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​អាណិត​សត្វ​គោ​២​ក្បាល​ណាស់​ត្រូវ​បាន​រថយន្ត​បុក ខណៈ​ពេល​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​មួយ និង​ស្រាល​មួយ​ត្រូវ​បាន​រថយន្ត​បុក ខណៈ​ពេល​ដើរ​ឆ្លងផ្លូវ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា នៅ​មុខ​រោងចក្រ​ស្បែកជើង តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ…

រាជធានី​ភ្នំពេញ ៖ គួរ​ឲ្យ​អាណិត​សត្វ​គោ​២​ក្បាល​ណាស់​ត្រូវ​បាន​រថយន្ត​បុក ខណៈ​ពេល​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​មួយ និង​ស្រាល​មួយ​ត្រូវ​បាន​រថយន្ត​បុក ខណៈ​ពេល​ដើរ​ឆ្លងផ្លូវ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា នៅ​មុខ​រោងចក្រ​ស្បែកជើង តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ នៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់​គោ​មានឈ្មោះ សួន ទ្រី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​មើល​គោ រស់នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា ពួក​គាត់​តែងតែ​ឃើញ​សត្វ​គោមួយ​ហ្វូង​ដើរ​នៅ​តាម​ដងផ្លូវ​ទំនប់​កប់​ស្រូវ​ខាងលើ ដោយ​មិន​ដែល​មាន​ម្ចាស់​មក​ដេញ​ទៅ​ដាក់​ក្រោល និង​ផ្ទះ​ឡើយ គឺ​ដើរ​នៅ​តាម​ផ្លូវ​ដូច​មិន​មាន​ម្ចាស់​សោះ ពេល​ខ្លះ​ឃើញ​សត្វ​គោ​ខាងលើ​ដើរ​ដេក​នៅ​តាម​មុខ​ផ្ទះ​គេឯង​ដោយ​ជុះអាចម៍​ពេញ​វាល​ពេញ​កាល ។

នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​សត្វ​គោមួយ ហ្វូង​ខាងលើ​ដើរ​នៅ​តាម​ដងផ្លូវ​ទំនប់​កប់​ស្រូវ​ខាងលើ​បន្ទាប់​មក​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មាន​មួយ​បាំង​កន្លះ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ហើយ​បើក​មក​ដល់​ចំណុច​កើតហេតុ សត្វ​គោមួយ​ហ្វូង​ខាងលើ​បាន​ដើរ​កាត់​ទទឹង​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​ខាងលើ​ដោយ​ចាប់​ហ្វ្រាំង​មិន​ជាប់ បាន​បុក​សត្វ​គោមួយ​ហ្វូង​ខាងលើ​ពេញទំហឹង បណ្តាល​ឲ្យ​សត្វ​គោ​២​ក្បាល​រង​របួសធ្ងន់​មួយ ស្រាល​មួយ មេគោ​រង​របួសធ្ងន់​ធ្លាយ​ពោះវៀន​យ៉ាងធ្ងន់ធ្ងរ ហើយ​កូន​គោមួយ​ក្បាល​ទៀត​របួសស្រាល បន្ទាប់​មក​រថយន្ត​ខាងលើ​មិន​បាន​ឈប់​រករឿង​ម្ចាស់​គោ​ឡើយ ហើយ​បន្ត​ល្បឿន​ទៅ​មុខ​បាត់​ទៅ ចំណែក​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​ភូមិ​នឹង​សមត្ថកិច្ច ដើម្បី​ទាក់ទង​រក​ម្ចាស់​គោ បន្ទាប់​មក​បា​នរក​ឃើញ​ម្ចាស់​សត្វ​ភ្លាម​ៗ​ផង​ដែរ ។

បើ​តាម​សំដី​ម្ចាស់​គោ​បាន​និយាយ​ថា គោ​របស់​គាត់​ខាងលើ​ទើបតែនឹង​ទិញ​ថ្មី​បានជា​គោ​ខាងលើ​មិន​បាន​ចូល​ក្រោល ព្រោះ​ដេញ​ចូល​ក្រោល​មិន​ចូល ហើយ​តែងតែ​មក​លេង​ជិត​កន្លែង​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ​ប្រជា​ការពារ​ភូមិ និង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ត្រពាំង​ក្រសាំង​បាន​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ណែនាំ​ទៅ​ម្ចាស់​គោ​ខាងលើ​ឲ្យ​ចេះ​មើល​សត្វ​គោ​ខាងលើ​ឲ្យ​ចេះ​ដាក់​ក្រោល​គ្រែង​មាន​គ្រោះថ្នាក់​ប៉ះពារ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ហើយ​ម្ចាស់​គោ​ខាងលើ​គាត់​ថា ចាំ​ពេល​ព្រឹក​នឹង​ហៅ​ឈ្មួញ​មក​ដឹក ដើម្បី​យក​ទៅ​កាប់​សាច់​លក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ