ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​ចិត្ត​អប្រិយ​ម្ល៉េះ​…​ធ្វើ​ទារុណកម្ម​កូនឈ្នួល​៤​ឆ្នាំ​ហើយ​ទំ​រាំ​បែកធ្លាយ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​វ័យ​ម្នាក់​បាន​ស្នាក់​នៅ​ស៊ីឈ្នួល​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​អ្នកលក់​សម្លៀក​បំពាក់​មួយ​កន្លែង​បាន​រង​នូវ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​របស់​ខ្លួន​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។ ទ​ង្វើ​ដ៏​សាហាវព្រៃផ្សៃ​នេះ​មាន​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​តាំងពី​នាង​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ម្ល៉េះ និង​មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ ។      ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹង​ហើយ​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​រំដោះ​ចេញ​ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​វ័យ​ម្នាក់​បាន​ស្នាក់​នៅ​ស៊ីឈ្នួល​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​អ្នកលក់​សម្លៀក​បំពាក់​មួយ​កន្លែង​បាន​រង​នូវ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​របស់​ខ្លួន​រយៈពេល​៤​ឆ្នាំ​មក​ហើយ ។ ទ​ង្វើ​ដ៏​សាហាវព្រៃផ្សៃ​នេះ​មាន​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​តាំងពី​នាង​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ម្ល៉េះ និង​មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ ។

    

ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹង​ហើយ​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​រំដោះ​ចេញ​ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ នាង​មាន​អាយុ​១៦​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​មាន​មាឌ​ល្អិត និង​មាន​សភាព​ស្គមស្គាំង និង​ស្លេកស្លាំង​គួរ​ឲ្យ​អាណិត ។ ចំ​ណែ​ថៅកែ​ចិត្ត​អប្រិយ​គ្មាន​ធម៌​មេត្តា​នោះ​ក៏​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​ដែរ ប្រពន្ធ​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ និង​ប្តី​អាយុ​ប្រហែល​៤០​ឆ្នាំ មានមុខ​របរ​លក់​សម្លៀក​បំពាក់​នៅ​ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បាន​ស្ត្រី​ម្ចាស់ផ្ទះ​ប្រើ​អំពើ​ហិង្សា ធ្វើ​ទារុណកម្ម​វាយ ឬ​យក​ឈើ​ចាក់ និង​ឈាន​ដល់​បង្អត់អាហារ ហើយ​ពេល​ខ្លះ​ចាក់សោរ​បង្ខាំង​ទុក​ក្នុងផ្ទះ​ថែម​ទៀត​ផង ។ ទ​ង្វើ​ដ៏​សាហាវព្រៃផ្សៃ​នេះ​មាន​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​តាំងពី​នាង​មាន​អាយុ​ទើបតែ​១២​ឆ្នាំ​ម្ល៉េះ និង​មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ ។

ប្រ​ភ​ខាងលើ​បាន​បន្ត​ថា ការ​ធ្វើ​ទារុណកម្ម​លើ​កូនឈ្នួល​ខាងលើ​នេះ​មិន​អាច​លាក់បាំង​ជិត​រហូត​បាន​ឡើយ​ទីបំផុត​ត្រូវ​បាន​បែកធ្លាយ​ដោយ​អត់ទ្រាំ​ទៅ​នឹង​សកម្មភាព និង​ទ​ង្វើ​ព្រៃផ្សៃ​នេះ​បាន​អ្នកដឹង​ហេតុការណ៍​ក៏​បាន​ជួយ​ប្ដឹង​នគរបាល​ឲ្យ​ចុះ​ទៅ​អន្តរាគមន៍ ។

ពេល​នោះ​ស្ត្រី​ដែល​ជា​ថៅកែ​បាន​បញ្ចេញ​ច​រិ​ក​កាច​ដាក់​ក្មេង​ស្រី​រង​គ្រោះ​នៅ​នឹង​មុខ​នគរបាល​ថែម​ទៀត ប៉ុន្តែ​ទីបំផុត​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ តែ​នៅ​មិន​ទាន់​ដឹង​ថា នគរបាល​ចាត់ការ​ស្ត្រី​នោះ​បែប​ណា​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ