ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងស្តុប​ក្រហម​ហើយ នៅ​តែ​បន្ត​ទៅ​មុខ​មានអី​ប៉ះ​គ្នា​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ទាំង​ភ្លើងស្តុប​ក្រហម​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ព្រូស​ដូច​គ្នា​ចំ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​១០៧ នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន​ថ្មដា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ទាំង​ភ្លើងស្តុប​ក្រហម​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ព្រូស​ដូច​គ្នា​ចំ​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ដាច់​កាឡេ​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​១០៧ នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន​ថ្មដា ស្ថិត​នៅ​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA-4786 បើកបរ​តាម​បណ្តោយ​ផ្លូវ​១០៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ភ្លើងស្តុប​ពណ៌​ខៀវ​ក៏​ជាន់​ហ្គា​បើក​ឆ្លង​ស្តុ​ប​ទៅ​ត្រង់​ក្នុង​ល្បឿន​លឿន​ក៏​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស​ដូច​គ្នា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង​2B-1816 បើកបរ​នឹង​ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច តែ​ភ្លើងស្តុប​ក្រហម​ហើយ​នៅ​តែបើ​កមក​ទៀត​ធ្វើ​ឲ្យ​រថយន្ត​ទាំង​សងខាង​ចាប់​មិន​ទាន់​ដូច​គ្នា ក៏​ជ្រុល​ទៅ​បុក​គ្នា​ចំ​ពីមុខ​នឹង​ខាងស្តាំ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ព្រូស​ពណ៌​ទឹកប្រាក់ ក្រពឹត​ផ្នែក​ខាង​មុខ និង​ដាច់​កាឡេ​កង់ ។

រីឯ​ខាង​រថយន្ត​ព្រូស​ពណ៌​ក្រហម​វិញ ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ ភ្លាម​ៗ​នោះ​ដែរ​ខាង​ម្ចាស់​រថយន្ត​ព្រូស​ពណ៌​ទឹកប្រាក់ ទាមទារ​សំណង​ចំនួន​៣០០ដុល្លារ ក្រោយមក​មាន​សមត្ថកិច្ច​ចុះ​ធ្វើការ​វាស់វែង ប៉ុន្តែ​ខាង​ភាគី​ទាំង​សងខាង​សុំ​ចរចា​គ្នា​មួយ​ជំហាន ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ភាគី​ទាំង​សងខាង​សុខចិត្ត​យក​រថយន្ត​យក​ទៅ​ជួសជុល​រៀង​ៗ​ខ្លួន ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ