ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​ជល់​មាន់​អ្នកលេង​រត់​បាត់ ចាប់​បាន​អា​គក​២​ក្បាល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ២០១៨ សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់…

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ២០១៨ សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​) មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ថ្លុក​ត្របែក ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ចាប់​បាន​តែ​មាន់​២​ក្បាល ចំណែក​ម្ចាស់​ទីតាំង និង​អ្នកលេង​រត់​ចោល​សង្វៀន​បាត់​អស់​ស្រមោល​។

ក្នុង​នោះ​ដែរ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ម៉ូតូ​របស់​អ្នកលេង​ចំនួន​៦​គ្រឿង ជញ្ជីង​ថ្លឹង​មាន់​១​គ្រឿង និង ស្កុ​តរុំ​ជើងមាន់​មួយ​ចំនួន​ទៀត​។ ក្រោយ​ពី​ម្ចាស់​ទីតាំង និង​អ្នក លេង​រត់​បាត់​អស់ សមត្ថកិច្ច​បាន​ប្រមូល​វត្ថុ​តាង យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ហើយ​បាន​សម្រេច​ដុត​កម្ទេច​សង្វៀន​ជល់​មាន់​នោះ​ចោល​៕


https://youtu.be/34zrXqz0ptc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ