ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​អាយុ​៩៥​ឆ្នាំ​ត្រូវ​ចាប់ខ្លួន ក្រោយ​សង្ស័យ​សម្លា.ប់​មនុស្ស

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តា​ចាស់​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​ប៉ូលិស​ធ្វើការ​ចាប់ខ្លួន ក្រោយ​ពី​ស្ត្រី​ចំណាស់​អាយុ​៦១​ឆ្នាំ ដែល​ជា​អ្នក​ថែរក្សា​គាត់​នៅ​មន្ទីរពេទ្យ​បាន​ស្លាប់​ដោយសារ​របួស​ក្បាល​។ ប៉ូលិស​បាន​មក​ដល់​មន្ទីរពេទ្យ​នៅ…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា តា​ចាស់​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​ប៉ូលិស​ធ្វើការ​ចាប់ខ្លួន ក្រោយ​ពី​ស្ត្រី​ចំណាស់​អាយុ​៦១​ឆ្នាំ ដែល​ជា​អ្នក​ថែរក្សា​គាត់​នៅ​មន្ទីរពេទ្យ​បាន​ស្លាប់​ដោយសារ​របួស​ក្បាល​។

ប៉ូលិស​បាន​មក​ដល់​មន្ទីរពេទ្យ​នៅ Islington ដែល​លោកតា​ខាងលើ​ស្នាក់​នៅ​សម្រាក​ព្យាបាល នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។ ពួក​គេ​បាន​ធ្វើការ​ចាប់ខ្លួន​លោកតា​អាយុ​៩៥​ឆ្នាំ ដោយសារ​តែ​មាន​អ្នក​ថែរក្សា​គាត់​ស្លាប់​នៅ​មន្ទីរពេទ្យ​កាលពី​យប់​ម៉ោង​១១។

សម្រាប់​ការ​ធ្វើ​កោសល្យវិច័យ​បឋម​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​លោកយាយ​ម្នាក់​នោះ​ស្លាប់ គឺ​ពិតជា​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​មែន​។

ខណៈ​ពេល​នេះ លោកតា​វ័យ​៩៥​ឆ្នាំ​កំពុង​តែ​ធ្វើការ​ព្យាបាល​បន្ត​សិន មុន​នឹង​យក​ទៅ​ឃុំឃាំង ដោយសារ​តែ​ជំងឺ​ជរាភាព​របស់​គាត់​។ ប៉ូលិស​បាន​អនុញ្ញាត​ចេញ​លិខិត​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​បន្ត​ការ​ស៊ើបអង្កេត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ