ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ណេ​ស៊ុ​យ​អេ​ឡា​ដោះ​លែង​អ្នកទោស​​ម្នាក់​ជា​កាយវិការ​បើកចំហ

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ៖ ​អ្នកទោស​អា​មេ​រិ​ក​ម្នាក់​ និង​ភរិយា​របស់​គេ ដែល​ជាប់​ឃុំ​ឃាំង​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ នៅ​ក្រុង​កា​រ៉ា​កាស់​បាន​មក​ដល់សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​២៦ ​ឧសភា ក្រោយ​ពី​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា ដោះ​លែង​ពួក​គេ​។​ រដ្ឋាភិបាល​នោះ​បាន​ហៅ​ការ​សម្រេចចិត្ត​នេះ​ថា…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ៖ ​អ្នកទោស​អា​មេ​រិ​ក​ម្នាក់​ និង​ភរិយា​របស់​គេ ដែល​ជាប់​ឃុំ​ឃាំង​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ នៅ​ក្រុង​កា​រ៉ា​កាស់​បាន​មក​ដល់សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​២៦ ​ឧសភា ក្រោយ​ពី​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា ដោះ​លែង​ពួក​គេ​។​

រដ្ឋាភិបាល​នោះ​បាន​ហៅ​ការ​សម្រេចចិត្ត​នេះ​ថា ជា​កាយវិការ​បើកចំហ​មួយ ចំពោះ​ក្រុង​វ៉ា​ស៊ី​ន​តោន​។

វិធានការ​នេះ​កើត​មាន​ក្រោយ​រយៈពេល​១​ស​ប្ដា​ហ៍​នៃ​ការ​ដំឡើង​វោហាសាស្ត្រ​របស់​អា​មេ​រិ​ក ដែល​ចាត់​ទុក​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​ប្រធានាធិបតី សង្គមនិយម​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ថា ​ជា​ការ​បោក​បន្លំ​មួយ​ហើយ​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​។

ភ្លាម​ៗ​តាម ​TWITTER អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក MIKE PENCE ​អះអាង​ថា បណ្ដា​​ទណ្ឌកម្ម​អា​មេ​រិ​ក នឹង​នៅ​តែ​រក្សា​ទុក ​ទោះបី​មានការ​ដោះ​លែង​លោក JOSHUA HOLT ក្ដី​ រហូត​ទាល់តែ​មានការ​វិលត្រឡប់​វិញ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​។​ ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO អះអាង​ថា នយោ​បាយ​​អា​មេ​រិ​ក​ចំពោះ​វេ​ណេ​ស៊ុ​យ​អេ​ឡា ពុំ​មានការ​ផ្លាស់​ប្ដូរ​ឡើយ​។

លោក JOSHUA HOLT ​និង​ ភរិយា​នាង​THAMARA​ ពេល​មក​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន​នា​យប់​ថ្ងៃ​ទី​២៦ ​ឧសភា បាន​មក​ជួបជុំ​សាច់ញាតិ​គ្រួសារ ហើយ​បន្ទាប់​មក​ត្រូវ​បាន​ទទួល​នៅ​​សេត​វិមាន​ដោយ លោក​ដូ​ណា​ល់​ត្រាំ ដែល​និយាយ​ថា ​លោក​ពិតជា​មាន​ក្ដី​ក្លាហាន​មែន​។

លោក HOLT ​អាយុ​២៦​ឆ្នាំ​ បាន​ទៅ​កាន់​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ខែមិថុនា​ ឆ្នាំ​២០១៦ ដើម្បី​មក​រៀប​ការ​ជាមួយ​នារី​ម្នាក់​ដែល​ស្គាល់គ្នា​តាម​អ៊ី​ន​ធើ​រ​ណេ​ត​។ ​បន្តិច​ក្រោយមក​អ្នក​ទាំង​២​ត្រូវ​ចាប់ខ្លួន​ជាប់ចោទ​ថា ចូលរួម​ក្នុង​ការ​រួមគំនិត​ប្រដាប់​អាវុធ បង្ក​អ​ស្ថេ​រ​ភាព​ដល់​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ