ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្វារមាស​ស្ត្រី​រលាក អាច​បង្ក​ឡើង​ដោយ​អ្វីខ្លះ?

5 ឆ្នាំ មុន

​ការ​រលាក​ទ្វារមាស​អាច​មាន​លក្ខណៈ​សម្គាល់ថា ទ្វារមាស​មាន​បញ្ហា​ហូរ​ទឹករំអិល រមាស់ និង​ឈឺចាប់ ។ ចំណែកឯ​មូលហេតុ​របស់​វា​វិញ​ច្រើន​តែ​ជា​ការ​ប្រែប្រួល​លើ​តុល្យភាព​របស់​បាក់តេរី​ធម្មតា​ក្នុង​ទ្វារមាស ឬ​ការ​បង្ក​រោគ​ណាមួយ ។ ការ​ថយ​ចុះ​នៃ​ចំនួន​អ៊័រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន​ក្រោយ​ពី​រាំងរដូវ​រួច និង​ជំងឺ​ស្បែក​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​រលាក​ទ្វារមាស​បាន​ដែរ…

​ការ​រលាក​ទ្វារមាស​អាច​មាន​លក្ខណៈ​សម្គាល់ថា ទ្វារមាស​មាន​បញ្ហា​ហូរ​ទឹករំអិល រមាស់ និង​ឈឺចាប់ ។ ចំណែកឯ​មូលហេតុ​របស់​វា​វិញ​ច្រើន​តែ​ជា​ការ​ប្រែប្រួល​លើ​តុល្យភាព​របស់​បាក់តេរី​ធម្មតា​ក្នុង​ទ្វារមាស ឬ​ការ​បង្ក​រោគ​ណាមួយ ។ ការ​ថយ​ចុះ​នៃ​ចំនួន​អ៊័រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន​ក្រោយ​ពី​រាំងរដូវ​រួច និង​ជំងឺ​ស្បែក​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​រលាក​ទ្វារមាស​បាន​ដែរ ។

ខាងក្រោម​នេះ​គឺជា​ការ​រលាក​ទ្វារមាស​ដែល​កើតឡើង​ញឹកញាប់​បំផុត​៖

•​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី ។
•​ការ​រលាក​ទ្វារមាស​ដោយ​មេរោគ​ផ្សិត​ឈ្មោះ​ថា Candida Albicans ។
•​ជំងឺ Trichomoniasis ដែល​វា​បង្ក​ឡើង​ដោយ​ប៉ា​រ៉ា​សិត និង​ឆ្លង​តាម​ការ​រួម​ភេទ ។

ការ​ព្យាបាល​គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ការ​រលាក​ទ្វារមាស​ដែល​អ្នកមាន​ដែរ ។
មូលហេតុ​របស់​ជំងឺ​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​របស់​វា​៖

•​បាក់តេរី​៖ នេះ​គឺជា​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​រលាក​ទ្វារមាស ហើយ​វា​ក៏​ជា​អ្នក​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​បាក់តេរី​ធម្មតា​ក្នុង​ទ្វារមាស​ដែរ ។ ជា​ធម្មតា បាក់តេរី​នេះ​មាន​ក្នុង​ទ្វារមាស​ដែរ (Lactobacilli) តែ​វា​បែរជា​មាន​ចំនួន​ច្រើន​ជាង​កម្រិត​ធម្មតា ឬ​ក៏​មាន​បាក់​តេរី​ផ្សិត​ទៀត Anaerobes លូតលាស់​ច្រើន​ក្នុង​ទ្វារមាស ។ បាក់តេរី​នេះ​អាច​ក្លាយ​ទៅ​ជា​ចំនួន​ដ៏​ច្រើន ដែល​រំខាន​ដល់​តុល្យភាព​បាក់តេរី​ក្នុង​ទ្វារមាស​បាន ហើយ​ក៏​បង្ក​ជា​ការ​រលាក​ទ្វារមាស​ដោយសារ​តែ​បាក់តេរី​ដែរ ។ ប្រភេទ​នៃ​ការ​រលាក​ទ្វារមាស​បែប​នេះ​កើត​ឡើងជា​ញឹកញាប់​ចំពោះ​អ្នកមាន​ភាព​សកម្ម​ខាង​ផ្លូវភេទ ។

•​មេរោគ​ផ្សិត​៖ រឿង​នេះ​កើតឡើង​នៅ​ពេល​ដែល​មានការ​លូតលាស់​ច្រើន​ជ្រុល​នៃ​មេរោគ​ផ្សិត C. Albicans ក្នុង​ទ្វារមាស ។ មេរោគ​ផ្សិត​មួយ​នេះ​ក៏​បង្ក​រោគ​ដែរ​ក្នុង​តំបន់​ដែល​មាន​សំណើម ផ្សេង​ៗ​ទៀត​ដូច​ជា មាត់ ផ្នត់​ស្បែក និង​គល់​ក្រចក ។ មេរោគ​ផ្សិត​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​កន្ទួល​រមាស់​នៅ​ខោ​ទឹកនោម​ទារក​បាន​ដែរ ។

•​ការ​រលាក​ទ្វារមាស​មិនមែន​ការ​បង្ក​រោគ​៖ ស្រៃ្ប៉​​បាញ់​ទ្វារមាស ទឹក​អនាម័យ​ស្ត្រី ទឹក​អប់​​ក្រអូប​ៗ និង​ផលិតផល​សម្លាប់​មេជី​វិត​ឈ​ញ​មោ​ល​ប្រហែលជា​បង្ក​ជា​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី ឬ​រលាក​ដល់​ប​បេ​រ​ទ្វារមាស​ខាងក្រៅ និង​ជាលិកា​ទ្វារមាស​បាន​។ របស់​នៅ​ខាងក្រៅ​ខ្លួន​ដូច​ជា ក្រដាសអនាម័យ ឬ​ឆ្នុក​សម្លី​អនាម័យ ក៏​អាច​បង្ក​ជា​ការ​រលាក​បាន​ដែរ ។

•​ចង្កោម​រោគ​សញ្ញា​ផ្លូវទឹក​មូត្រ​របស់​ស្ត្រី​រាំងរដូវ (​ទ្វារមាស​ស្វិត​)៖ វា​គឺជា​ការ​ថយ​ចុះ​របស់​អ៊័​រ​ម៉ូ​ន​ភេទ​អេ​ស្ត្រូ​ជែ​ន​ក្រោយ​ពី​រាំងរដូវ​រួច ឬ​ការ​វះកាត់​ចោល​ក្រពេញ​អូ​វ៉ែ ដែល​ធ្វើ​ឲ្យ​ទ្វារមាស​ទៅ​ជា ស្តើង​ទៅ​ៗ ហើយ​ពេល​ខ្លះទៅ​ជា​រលាក ក្រហាយ និង​ស្ងួត​ថែម​ទៀត៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ