ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​តិរច្ឆាន​ចាក់​សម្លា.ប់​ឳ​ពុក​រួច រត់គេចខ្លួន​បាន​២ថ្ងៃ ពេលនេះ​ជាប់ខ្នោះ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ជន​កំណាច​ជា​កូនប្រុស​មាន​ចរឹត​តិរច្ឆាន​ម្នាក់​ដែល​បាន​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​បុរស​រងគ្រោះ​ជា​ឪពុក​បង្កើត​ចំ​គល់ភ្លៅ​ខាងស្តាំ បណ្តាល​ឲ្យ​ហូរ​ឈាម​រហូត​ស្លាប់ ដោយសារ​ទំនាស់​ក្នុង​គ្រួសារ ហើយ​ត្រូវ​បាន​នគរបាល​ស្រុក​ស្នួល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ ក្រោយ​រត់​គេចខ្លួន​អស់​​រយៈពេល​២​ថ្ងៃ​។ អធិការ​នគរបាល​ស្រុក​ស្នួល​បាន​បញ្ជាក់​ថា ជនសង្ស័យ​​ជា​កូន​ឈ្មោះ គឿ​ន ផា​រី…

ខេត្តក្រចេះ​៖ ជន​កំណាច​ជា​កូនប្រុស​មាន​ចរឹត​តិរច្ឆាន​ម្នាក់​ដែល​បាន​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​បុរស​រងគ្រោះ​ជា​ឪពុក​បង្កើត​ចំ​គល់ភ្លៅ​ខាងស្តាំ បណ្តាល​ឲ្យ​ហូរ​ឈាម​រហូត​ស្លាប់ ដោយសារ​ទំនាស់​ក្នុង​គ្រួសារ ហើយ​ត្រូវ​បាន​នគរបាល​ស្រុក​ស្នួល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ ក្រោយ​រត់​គេចខ្លួន​អស់​​រយៈពេល​២​ថ្ងៃ​។

អធិការ​នគរបាល​ស្រុក​ស្នួល​បាន​បញ្ជាក់​ថា ជនសង្ស័យ​​ជា​កូន​ឈ្មោះ គឿ​ន ផា​រី អាយុ​២៦​ឆ្នាំ ជា​កូនប្រុស​ទី​៣ ក្នុង​ចំណោម​បងប្អូន​៧​នាក់ ក្នុង​នោះ​ស្រី​៤​នាក់ ។ ជនសង្ស័យ​នេះ​ត្រូវ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី ២៥ ខែឧសភា បន្ទាប់​ពី​រូបគេ​បាន​ចាក់​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ជា​ឪពុក​ឈ្មោះ រិ​ន គឿ​ន អាយុ​៥៩​ឆ្នាំ ព្រោះតែ​រឿង​ទំនាស់​ក្នុង​គ្រួសារ​នៅ​នឹង​លំនៅ​ឋាន​របស់​ជន​រង​គ្រោះ​ក្នុងភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល​។

គួររំលឹកថា​ ជន​រង​គ្រោះជា​ឪពុក​ដែល​ស្លាប់​ដោយសារ​ត្រូវ​ជនសង្ស័យ​ជា​កូន​ចាក់​​នឹង​កាំបិត​ចុង​ស្រួច​ចំ​គល់ភ្លៅ​ខាងស្តាំ នៅ​ពេល​បុរស​រង​គ្រោះជា​ឪពុក​​ដេញ​វាយ​ជនសង្ស័យ​ជា​កូន ក៏​ព្រោះតែ​ផ្តើម​ចេញពី​រឿង​ទំនាស់​ក្នុង​គ្រួសារ​កាលពី​យប់​ថ្ងៃ​ទី​២៣ ឧសភា​។

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​កើតហេតុ ជនសង្ស័យ​ស្រវឹងស្រា និង​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​ប្អូនស្រី​សាច់ថ្លៃ​។ ពេល​ឈ្លោះប្រកែក​គ្នា​ ជនសង្ស័យ​បាន​យក​ចំ​ពាម​កៅស៊ូ​បាញ់​ទៅ​លើ​ប្អួ​ន​ស្រី​សាច់ថ្លៃ​នោះ តែ​មិន​ត្រូវ​។ ឃើញ​បែប​នេះ បុរស​រង​គ្រោះជា​ឳ​ពុក​បាន​ស្តីបន្ទោស​ជនសង្ស័យជា​កូន​ និង​បាន​ដេញ​វាយ​ជនសង្ស័យ​រហូត​ប្រតាយប្រតប់​គ្នា​នៅ​លើ​ផ្លូវលំ​មួយ​កន្លែង ហើយ​ជនសង្ស័យជា​កូន​​បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះជា​ឪពុក ចំ​គល់ភ្លៅ​ខាង​ស្តាំ​ បណ្តាល​ឲ្យជនរងគ្រោះ​ជា​ឪពុក​ហូរ​ឈាម​ជោ​ក​ដី ហើយ​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​មក​សង្គ្រោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ