ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Salah យប់​ម៉ិ​ញ​ត្រូវ​ដើរ​ចេញពី​តារាង​ទាំង​ទឹកភ្នែក​រលីងរលោង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​មាន​សង្ឃឹម​ខ្ពស់​ថា Salah នឹង​អាច​ចូល​ទាត់ World Cup បាន បើ​ទោះបីជា​ត្រូវ​របួស​ស្មា​យប់មិញ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​មាន​សង្ឃឹម​ខ្ពស់​ថា Salah នឹង​អាច​ចូល​ទាត់ World Cup បាន បើ​ទោះបីជា​ត្រូវ​របួស​ស្មា​យប់មិញ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​។

កាលពី​យប់មិញ Salah ត្រូវ​ដើរ​ចេញពី​តារាង​ទាំង​ទឹកភ្នែក​រលីងរលោង បន្ទាប់​ពី​ត្រូវ​ជំនួស​នៅ​នាទី​ទី​៣១​។ លទ្ធផល​ចុង​ក្រោយ​គឺ Real Madrid ឈ្នះ 3-1​។

ក្រោយ​ពី​ដួល​បុក​ចំ​ស្មា​ទៅ​នឹង​ដី ដោយសារ Sergio Ramos កីឡាករ​ជនជាតិ​អេ​ហ្ស៊ី​បម្នាក់​នេះ មិន​អាច​បន្ត​ការ​ប្រកួត​បាន ហើយ​ត្រូវ​បញ្ជូន​ទៅ​ថតកាំរស្មីអ៊ិច​។

លទ្ធផល​ដែល​ទទួល​បាន មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ សម្រាប់​ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប ព្រោះតែ Salah មិន​មានការ​រហែក​សាច់ដុំ​ឡើយ​។ ខាង​អេ​ហ្ស៊ី​ប​សង្ឃឹម​ទៅ​ផ្នែក​សុទិដ្ឋិនិយម​ថា Salah នឹង​អាច​ចូល​ប្រកួត World Cup បាន​ដូច​ធម្មតា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​នឹង​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយនឹង​កូ​ឡុំ​ប៊ី​នៅ​មុន World Cup នៅ​ថ្ងៃ​ទី​១ ខែ​ក្រោយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ