ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ចាក់​បេតុង និងជួសជុល​ផ្លូវ​ក្រួស​ក្រហម


ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​២៦ ខែ ឧសភា ឆ្នាំ ២០១៨ ផ្លូវ​ចាក់​បេតុង​១​ខ្សែ​ប្រវែង​១​ពាន់​១១០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​គោក​បេង និង ការ​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន​២​ខ្សែ​ប្រវែង​សរុប​ប្រវែង​៦​ពាន់​៥៩០​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ ក្នុង​នោះ​មាន ភូមិ​នគរ​ក្រៅ​, ភូមិ​គោក​បេង និង​ភូមិ​គោក​ត្នោត ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀមរាប ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា និង ជួសជុល ក្រោម​អធិបតីភាព​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ សមាជិក​ក្រុមប្រឹក្សា​ក្រុង អាជ្ញាធរ​ក្រុង សង្កាត់ មេ​ភូមិ និង​ប្រជាពលរដ្ឋ​ប្រមាណ ៨០០​នាក់​ចូលរួម ។

    ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក លេង ពលៈ អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​សៀមរាប បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ភូមិ​ចំនួន​៣ ក្នុង​សង្កាត់​គោក​ចក នឹង​បាន​ប្រើប្រាស់​ផ្លូវ​បេតុង និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ ម្យ៉ាងទៀត​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ បាន​ត​ភ្ជាប់​ទៅ​ឃុំ​ដូន​កែវ​ស្រុក​ពួក ហើយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ភូមិ​នគរ​ក្រៅ​, ភូមិ គោក​បេង និង​ភូមិ​គោក​ត្នោត ក្នុង​ការ​ទំនាក់ទំនង​គ្នា និង​ដឹក​នូវ​កសិផល​ទៅ​កាន់​ទៅ​ផ្សារ​ទៀត​ផង ។ លោក​បាន​បញ្ជាក់​ទៀត​ថា ផ្លូវ​ចាក់​បេតុង​ប្រ​វៃ​ង​១​ពាន់​១១០​ម៉ែត្រ​មាន​ទទឹង​៦​ម៉ែត្រ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​៦​ពាន់​៥៩០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ​ផង​ដែរ ។

ក្នុង​ពិធី​សំណេះសំណាល​នោះ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត បាន​លើក​ឡើង​ថា ដោយសារ​ប្រទេស​យើង​មានសង្គ្រាមរ៉ាំរ៉ៃ ទើប​ធ្វើ​ឲ្យ​ប្រទេស​យើង​មាន​ភាព​ខ្វះខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ធារាសាស្ត្រ ដែល​បញ្ហា​ទាំងនេះ គឺ​ផ្តើម​ចេញពី​មក​សង្គ្រាម ព្រោះថា​សង្គ្រាម​បាន​បំផ្លិចបំផ្លាញ​នូវ​អ្វី​ៗ​ទាំងអស់ ដូច​បងប្អូន ពូ មីង​បានដឹង និង​ធ្លាប់​ឆ្លងកាត់​មក​ហើយ​ក្នុង​សម័យ ៣​ឆ្នាំ ៨​ខែ ១០​ថ្ងៃ នៃ​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។ ម្យ៉ាងទៀត សម​ទ្ធិ​ផល​ដែល​បើក​ការដ្ឋាន​នា​ពេល​នេះ ក៏​ស្តែង​ចេញពី​ស្មារតី​ជ័យ​ជំនះ​៧​មក​រា ហើយ​អ្នក​ដែល​មិន​ទទួល​ថ្ងៃជ័យ​ជំនះ​៧ មក​រា ដូច​ជា​ការប្រមាណ​ជីវិត​របស់​ខ្លួន​ផង​ដែរ ។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា ក្រោម​ការ​នាំ​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​កិត្តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឲ្យ​មាតុប្រទេស​យើង មាន​សុខ​សន្តិភាព ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ទើប​ធ្វើ​ឲ្យ​កម្ពុជា​មាន​កិច្ច​អភិវឌ្ឍ​មក​ដល់​ថ្ងៃនេះ​។ ក្នុង​នោះ​លោក​បណ្ឌិត ក៏​បាន​លើក​ផង​ដែរ ពី​ជីវប្រវត្តិ​ខេត្តសៀមរាប​យើង​នេះ គឺ​អភ័ព្វ​ជាងគេ ដោយសារ​ខេត្ត​ផ្សេង​ៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចប់សង្គ្រាម​ក្នុង​ឆ្នាំ​១៩៩៣ នៅឡើយ​តែ​ខេត្តសៀមរាប​យើង​បញ្ចប់​នៅ​ឆ្នាំ​១៩៩៨ ទាំងនេះ​គឺជា​ការ​តស៊ូ​របស់​កងកម្លាំង​ដែល​បាន​ប្តូរផ្តាច់​សាច់​ស្រស់​ឈាម​ស្រស់​ទើប​យើង​មាន​អ្វី​ៗ​មក​ដល់​ថ្ងៃនេះ​។ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​បន្ត​ទៀត​ថា ស្រប​ពេល​នឹង​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​នេះ ទើប​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​សេដ្ឋកិច្ច​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ ដើម្បី​ភាព​សុខសាន្ត រុងរឿង​របស់​យើង ដូចនេះ​យើង​ត្រូវ​រួម​គ្នា​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ដើម្បី​បន្ត​អភិវឌ្ឍន៍​ប្រទេស​របស់​យើង​បន្ត​ទៀត ព្រោះថា​ផ្លូវថ្នល់​នេះ​ហើយ​គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ច មាន​ផ្លូវ មាន​ក្តី​សង្ឃឹម ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ