ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចំនួន​៤០០​នាក់​ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចូល​ជា​សមាជិក​ថ្មី​របស់​គណបក្ស​សង្កាត់​គោក​ចក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បងប្អូន​យុវជន យុវនារី និង​ប្រជាពលរដ្ឋ​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​កសាង​ថ្មី នៅ​សង្កាត់​គោក​ចក​ចំនួន​៤០០​នាក់​ត្រូវ​បាន​ធ្វើ​ពិធី​ប្រកា​សប​ញ្ជូ​ល​ជា​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨  ។…

ខេត្តសៀមរាប ៖ បងប្អូន​យុវជន យុវនារី និង​ប្រជាពលរដ្ឋ​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​កសាង​ថ្មី នៅ​សង្កាត់​គោក​ចក​ចំនួន​៤០០​នាក់​ត្រូវ​បាន​ធ្វើ​ពិធី​ប្រកា​សប​ញ្ជូ​ល​ជា​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨  ។

ក្រោម​អធិបតីភាព​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​នៃ​គណៈបក្ស​ប្រជាជន​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ចុះ​ជួយ​ក្រុង​សៀមរាប ព្រមទាំង​សមាជិក​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​ជា​ច្រើន​រូប​ទៀត​ដែល​បាន​ចូលរួម ។

បន្ទាប់​ពី​ការ​អាន​សេចក្តីសម្រេច​ទទួលស្គាល់​របស់​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​សង្កាត់​គោក​ចក និង​ការ​ប្រកាស​បញ្ចូល​ប្រគល់​សេចក្តីសម្រេច​ជូន​ដល់​សមាជិក​បក្ស​ថ្មី​ទាំង ៤០០​នាក់ ព្រមទាំង​តំណាង​សមាជិក​ថ្មី​ឡើង ធ្វើការ​ប្តេជ្ញា​ចិត្ត​រួច​មក​មាន​ប្រសាសន៍​សំណេះសំណាល​នោះ​លោក​បណ្ឌិត​ឃឹម ប៊ុ​ន​សុង ក៏​បាន​ធ្វើការ​បញ្ជាក់​ថា ដោយ​ការ​យល់​ឃើញច្បាស់​របស់​បងប្អូន និង​ក្មួយ​ៗ ដែល​មានការ​ជឿជាក់​លើ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ធ្វើការ​សុំ​មក​រួមរស់​ជាមួយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុ​ជានា​ពេល​នេះ ជា​ការ​សរ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​រាល់​សកម្មភាព និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ប្រជាប្រិយភាព ឧត្តមភាព ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កាន់តែ​មានការ​ទទួល​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ស្រទាប់​ប្រជាជន​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ពេល​ខាង​មុខ​នេះ ។

ក្នុង​នោះ​ដែរ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ពី​ភាព​រីក​ចម្រើន​នៃ​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​គណបក្ស​ប្រជាជន​ក្នុង​អាណត្តិ​ទី​៥ ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​មានការ​គាំទ្រ​ពី​សមាជិក​សមាជិកា​បក្ស​ក្នុង​ការ​ជ្រើសរើស​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៦ និង​អាណត្តិ​ក្រោយ​ៗ​ទៀត​ផង​ដែរ ។

លោក​បណ្ឌិត​ក៏​បាន​ធ្វើការ​គូសបញ្ជាក់​ផង​ដែរ​ថា ការ​សម្រេចចិត្ត​ជ្រើសរើស​របស់​បងប្អូន គឺជា​ភាព​យុត្តិធម៌​បំផុត សម្រាប់​បងប្អូន​ក្នុង​ការ​គាំទ្រ​នូវ​កម្មវិធី​នយោបាយ និង​លក្ខន្តិកៈ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួម​គ្នា​ធ្វើ​កិច្ច​អភិវឌ្ឍន៍​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ដូច​បណ្តា​ប្រទេស ជឿនលឿន​លើ​សកលលោក ។

ក្នុង​នោះ​ដែរ​លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ពី​គោលការណ៍​ទាំង​១១​ខ របស់​គណបក្ស​ប្រជាជន​ព្រមទាំង​ធ្វើការ​បញ្ជាក់​នូវ​ចំណុច​មួយ​ចំនួន​នៃ​លក្ខន្តិកៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម រួម​ទាំង​វីរជន​មួយ​ចំនួន ក្នុង​ការ​ស្វែងរក​នូវ​សុខ​សន្តិភាព​ពេញលេញ​ជូន​ជាតិ​មាតុភូមិ ក្រោម​គោ​លន​យោ បាយ​ឈ្នះ​ៗ និង​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ តាំងពី​ទីប្រជុំជន​ទៅ​ដល់​ជនបទ ។

លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង បាន​បញ្ជាក់​ជូន​សមាជិក​ទាំងអស់​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​មិន​ដែល​រត់​ចោល​ប្រជាពលរដ្ឋ គឺ​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ រឺ​ឯ​គណបក្ស​ផ្សេង​មិន​ដែល​ធ្វើ​អ្វី​សោះ​បាន​តែ​ថា គឺ​តែងតែ​បង្ក​អសន្តិសុខ ញុះញង់​បំពុលបរិយាកាស​សង្គម ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​កំពូល​បាន​ធ្វើការ​រំលាយ​ដោយសារ​មេ​បក្ស​រង​ការ​ចោទប្រកាន់​ជា​ជន​ក្បត់ជាតិ​ផង​ដែរ ។

ក្នុង​នោះ​លោក​បណ្ឌិត ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ មូលដ្ឋាន​សង្កាត់​គោក​ចក​ត្រូវ​បន្ត​ធ្វើអំពើ​ល្អជា​មួយ​ពលរដ្ឋ​ឲ្យ​បាន​កាន់តែ​បាន​ល្អ​ប្រសើរ​ថែម​ទៀត ព្រមទាំង​ត្រូវ​ផ្តល់​សេវា​សាធារណៈ​ផ្សេង​ៗ​ឲ្យ​បាន​ឆាប់រហ័ស និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​សេវា​មិន​បង់ប្រាក់​ដូច​ជា សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ អត្តសញ្ញាណ​បណ្ណ សៀវភៅ​គ្រួសារ​ជាដើម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​យល់​ជ្រួតជ្រាប​ជៀសវាង​មានការ​ថ្នាំងថ្នាក់​ណាមួយ ។ ក្នុង​ពិធី​នោះ​ដែរ​លោក​បណ្ឌិត​ក៏​បាន​នាំ​យក​នូវ​វត្ថុ​អនុស្សាវរីយ​កំដរដៃ​ជូន​ដល់​បងប្អូន​ជា​សមាជិក​ថ្មី​ទាំង​៤០០​នាក់ ម្នាក់​ៗ២​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ