ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​កម្ទេច​ចោល​ខ្ទេច​ទីតាំង​នុយក្លេអ៊ែរ​

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័​ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយ​កាណ៍​ថា ប្រទេស​នេះ​បាន​កម្ទេច​ចោល​ហើយ កាលពី​ថ្ងៃ​ទី​២៤ ឧសភា ទីតាំង​សាកល្បង​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នៅ PUNGGYE…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័​ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយ​កាណ៍​ថា ប្រទេស​នេះ​បាន​កម្ទេច​ចោល​ហើយ កាលពី​ថ្ងៃ​ទី​២៤ ឧសភា ទីតាំង​សាកល្បង​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នៅ PUNGGYE RI ដោយ​អះអាង​ថា​រាល់​រូង​ក្រោម​ដី​ត្រូវ​បាន​កម្ទេច​អស់ហើយ រួច​ច្រកចូល​ទាំងឡាយ​ត្រូវ​បិទ​ទាំងស្រុង ។

វិទ្យាស្ថាន​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង បានចេញផ្សាយ​សេច​ក្ដី្ដ​​ប្រកាស​មួយ​ដើម្បី​ជូនដំណឹង​ថា ពិធី​មួយ​ត្រូវ​បាន​រៀបចំ​ដើម្បី​កម្ទេច​ចោល​ទាំងស្រុង​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​សំដៅ​ធានា​តម្លាភាព​នៃ​ការ​ឈប់​សាកល្បងនុយក្លេអ៊ែរ ។

សេចក្ដី​ប្រកាស​នេះ​និយាយ​ថា ការ​កម្ទេច​ចោល​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ ត្រូវ​បាន​ធ្វើ​ដោយ​រូង​ក្រោម​ដី​ទាំងអស់​នៃ​ទីតាំង​នោះ​បាក់​អស់ ដោយសារ​ការ​ដាក់​គ្រឿងផ្ទុះ​ហើយ​ច្រកចូល​ក្នុង​រូង​ទាំងអស់​ត្រូវ​បិទ​ទាំងស្រុង ។ ទន្ទឹម​នឹង​នេះ​បណ្ដា​ទីតាំង​សម្រាប់​យាម​ការពារ ព្រមទាំង​ប៉ុស្តិ៍​សង្កេតការណ៍​នានា​នៅ​ទីតាំង​នោះ​ក៏​ដាក់​គ្រឿងផ្ទុះ​កម្ទេច​ចោល​អស់​ដែរ ។

សេចក្ដី​ប្រកាស​បន្ត​ថា គេ​អាច​អះអាង​ថា​ទាំងការ​ធ្លាយ​ចេញ​វិទ្យុសកម្ម​ទាំង​ការ​ប៉ះពាល់ ជា​អ​វិ​ជ្ជមាន​នានា ដល់​បរិស្ថាន​តំបន់​ជុំវិញ​ពុំ​មាន​ឡើយ ។

ការ​បិទ​ទាំងស្រុង​តំបន់​ជុំវិញ​ទីតាំង​សាកល្បង នុយក្លេ​អ៊ែ​រ​នេះ​នឹង​ធ្វើ​ក្រោយ​ការ​ដក​ចេញ​​ជា​បន្តបន្ទាប់រាល់​ទីតាំង​សង្កេតការណ៍​នៅ​លើ​ដី​បណ្ដា​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​ប៉ុស្តិ៍​យាម​ការពារ​ព្រមទាំងការ​ដក​ចេញ​និយោជិត​ទាក់ទិន​ទាំងអស់ ។

យោង​តាម​បណ្ដា​អ្នកកាសែត​ថា រូង​ក្រោម​ដី​៣​នៃ​ទីតាំង​នេះ​កម្ទេច​ចោល​នា​វេលា​ម៉ោង​១៦ ម៉ោង​ក្នុងស្រុក ។

ក្រុង​ព្យុ​ង​យ៉ាង​បាន​អញ្ជើញ​បណ្ដា​អ្នកកាសែត​ចិន រុ​ស្ស៊ី អា​មេ​រិ​ក កូរ៉េ​ខាងត្បូង​ និង​អង់​គ្លេសមក​យក​ព័ត៌មាន​ពី​ការ​កម្ទេច​ទីតាំង​នោះ ។ កូរ៉េ​ខាងជើង​បាន​សាកល្បង​នុយ​ក្លេអ៊ែរ​៦​លើក​នៅ PUNGGYE RI រវាង​ខែតុលា​ឆ្នាំ​២០០៦​និងខែកញ្ញា​ឆ្នាំ​២០១៧ ។ បក្ស​ពលករ​កូរ៉េ​ខាងជើងបាន​ច​ម្រេច​កាលពី​ខែ​មុន​ថា​នឹង​បញ្ឈប់​រាល់​ការសាកល្បង​នុយ​ក្លេ​អ៊ែរ ​និង​ឈប់​បាញ់​មី​ស៊ី​ល​បាលីស្ទិ​ក​ចាប់ពី​ថ្ងៃ​ទី​២១​មេ​សា​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ