ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​តារា​លក់ខ្លួន​ដិត​ជាប់​ក្នុង​អារម្មណ៍​មហាជន តែ​តារា​ជា​ច្រើន​ថា​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ពាក្យ​ដែល​តែងតែ​លឺ ត​ៗ​គ្នា​ក្នុង​ចំណោម​ទស្សនិកជន​ស្តី​ពី​តារា​ស្រី​មួយ​ចំនួន​លក់ខ្លួន​ជា​ថ្នូរ​នឹង​ប្រាក់​ហាក់​មិន​ទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​ទេ ។ ពាក្យ​ដែល​ថា​តារា​ស្រី​ចាប់ផ្តើម​ល្បី និង​មាន​រូប​ស្រស់​ស្រស់​សោភា​មិន​អាច​គេច​ផុត​ពី​ភ្នែក​អ្នក​សម្បូរ​ប្រាក់​នោះ មាន​មតិ​លើក​ឡើង​ថា​វា​អាច​ជា​ការណ៍​ពិត​មួយ​ផ្នែក ខណៈ​ពេល​ដែល​តារា​មួយ​ចំនួន​បាន​ឡើង​កាលី​ប​លឿន​លើស​កម្រៃ​ដែល​ទទួល​បាន​ពី​អាជីព។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ពេល​នេះ​ពាក្យ​ដែល​តែងតែ​លឺ ត​ៗ​គ្នា​ក្នុង​ចំណោម​ទស្សនិកជន​ស្តី​ពី​តារា​ស្រី​មួយ​ចំនួន​លក់ខ្លួន​ជា​ថ្នូរ​នឹង​ប្រាក់​ហាក់​មិន​ទាន់​រសាត់​ទៅ​ណា​ឆ្ងាយ​ទេ ។

ពាក្យ​ដែល​ថា​តារា​ស្រី​ចាប់ផ្តើម​ល្បី និង​មាន​រូប​ស្រស់​ស្រស់​សោភា​មិន​អាច​គេច​ផុត​ពី​ភ្នែក​អ្នក​សម្បូរ​ប្រាក់​នោះ មាន​មតិ​លើក​ឡើង​ថា​វា​អាច​ជា​ការណ៍​ពិត​មួយ​ផ្នែក ខណៈ​ពេល​ដែល​តារា​មួយ​ចំនួន​បាន​ឡើង​កាលី​ប​លឿន​លើស​កម្រៃ​ដែល​ទទួល​បាន​ពី​អាជីព។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា តារា​ទាំងនោះ​ប្រាកដជា​លក់ខ្លួន ឬ​មាន​តា​ចិញ្ចឹម​មិន​ខាន​ឡើយ ព្រោះ​ត្រឹមតែ​អាជីព​សិល្បៈ​មួយ​មុខ​មិន​អាច​មាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ទិញ​ឡាន ទិញ​ផ្ទះ ថ្លៃ​ៗ​បាន​ឡើយ ។

ជា​ការ​កត់សម្គាល់​ការ​យល់​បែប​នោះ​វា​ក៏​ស្របគ្នា​ផង​ដែរ​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើត​មាន​កាលពី​អំឡុង​ឆ្នាំ​២០១២ ដែល​សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ទៅ​លើ​ចែ​មុំ ថៅកែ​ហាង​កែ​សម្ផស្ស មី​កា​ហ្សា ពី​បទ​ជួញដូរ​ផ្លូវភេទ​ក្នុង​នោះ​ក៏​មានឈ្មោះ​តារា​ពាក់ព័ន្ធ​ផង​ដែរ ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចែ​មុំ​ថៅកែ​ហាង​កែ​សម្ផស្ស មី​កា​ហ្សា​ដ៏​ធំ បាន​ទៅ​ជួប​ភ្ញៀវ ប្រុស​ៗ​អ្នកមាន​លុយ នៅ​ហាង​កាហ្វេ មួយ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដើម្បី​នារី ក្មេង​ៗ​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​តារា​ម្នាក់​ផង​ជូន​ភ្ញៀវ​ជា​អ្នកមាន​ប្រាក់ ឬ​តា​តា ។ ពេល​ដែល​កំពុង​តែ​រង់ចាំ​ភ្ញៀវ ស្រាប់តែ​ប៉េ​អឹ​ម ទៅ​ឃាត់​ខ្លូ​ន ។

ដោយឡែក​តារាចម្រៀង​នាង​អ៊ូ រស្មី ក៏​ជាប់​ឈ្មោះ​ជា​មេ​យ៉ែ​ម​ដែរ ដោយ​ជាប់ចោទ​នាំ​ក្មេង ស្រី​មិន​ទាន់​គ្រប់​អាយុ​ទៅ​លក់​ព្រហ្មចារី​ឱ្យ​តា​តា ដែល​រឿងរ៉ាវ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​សិល្បៈ​ខ្មែរ ។

អ្នកចម្រៀង​អូ រស្មី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ត្រូវ​តុលាការ​សម្រេច​ចោទប្រកាន់ និង​បង្គាប់​ឱ្យ​ឃុំខ្លួន​ពី​បទ​សញ្ចារ​កម្ម​លើ​អនីតិជន ។ ចៅក្រម​បាន​សម្រេច​ចោទប្រកាន់​តារាចម្រៀង​រូប​នេះ​ចំនួន​ពីរ​បទល្មើស ។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​សម្រុកចូល​ទៅ​ឃាត់ខ្លួន តារាចម្រៀង​អូ រស្មី នៅ​ក្នុងផ្ទះ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ស្ដ្រី​ជា ម្ដាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ដែល​ត្រូវ​នាង​លួងលោម​ឆបោក​យក​ទៅ​លក់​ឱ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ដើម្បី​បម្រើ​ផ្លូវភេទ ដោយ​អះអាង​ថា នឹង​ទទួល​បាន​លុយ​រួម​ទាំង​ការ​សន្យា​ថា នឹង​ជួយ​ជ្រោមជ្រែង​ឱ្យ​ក្មេង​ស្រី​រូប​នេះ​ក្លាយជា​តារាចម្រៀង​ដ៏​ល្បី​មួយ​រូប ដូច​អ្វី​ដែល​រូប​នាង​ប៉ងប្រាថ្នា ។

នៅ​កន្លែង​សមត្ថកិច្ច​ក្មេង​ស្រី​រង​គ្រោះ បាន​រៀបរាប់​ថា នាង​បាន​ស្គាល់​អ្នកចម្រៀង​អូ រស្មី ប្រហែល​២​ខែ ។ រូប​នាង​តែងតែ​ប្រាប់​តារាចម្រៀង​អូ រស្មី ថា​នាង​ចង់​ក្លាយជា​តារា ចម្រៀង​​ល្បី​ដែរ ។ លុះដល់​ថ្ងៃ​ទី​១៥ ខែមករា ឈ្មោះ​អូ រស្មី បាន​ទូរស័ព្ទ​ហៅ​នាង​ទៅ​ជួប ដោយ​ប្រាប់​ថា មាន​គេ​ណាត់ជួប​ឱ្យទៅ​យក​ខ្សែដៃ​នៅ​សណ្ឋាគារ តែ​ពេល​នាង​ធ្វើ​ដំណើរ​​ទៅ​ផ្ទះ​អូ រស្មី គឺ​មិន​បាន​ជួប​ទេ ។ មួយសន្ទុះ​ក្រោយមក ទើប​តារាចម្រៀង​រូប​នោះ​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​វិញ ហើយ​ឱ្យប្រាក់​នាង​ចំនួន​១០​ដុល្លារ សម្រាប់​ចេញថ្លៃ​ម៉ូតូឌុប ។

បន្ទាប់​មក​អូ រស្មី បាន​នាំ​នាង​ជិះ​រថយន្ដ​ជាមួយ​ទៅ​ហូប​សាច់​គោ​អាំង​នៅ​ក្បែរ​សណ្ឋាគារ​អង្គរ​ក្នុង​សង្កាត់​ផ្សារ​កណ្ដាល ។ ពេល​ហូប​សាច់​គោ​អាំង​ក៏ មាន​បុរស​ម្នាក់​វ័យ​ជាង​៥០​ឆ្នាំ ក្បាលទំពែក បាន​ទៅ​ជួប​ឈ្មោះ​អូ រស្មី ហើយ​អូ រស្មី បាន​និយាយ​ប្រាប់​នាង​ថា បុរស​ក្បាលទំពែក​នេះ​ជា​ចាងហ្វាង​ផលិតកម្ម បើ​ចង់​ល្បីឈ្មោះ​ទាល់តែ​ព្រមទៅ​ដេក​ជាមួយ​គេ ទើប​អាច​ជួយ​ឱ្យ​ក្លាយជា​តារា​និង​ជា​អ្នកចម្រៀង​ដ៏​ល្បី​បាន តែ​ហាម​មិន​ឱ្យ​ប្រាប់​រឿង នេះ​ដល់​ម្ដាយ​ជា​ដាច់ខាត ។

ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​បន្ថែម​ថា បន្ទាប់​ពី​ហូប​សាច់​គោ​អាំង​រួច​ហើយ នាង​អូ រស្មី បាន​ដឹក​រូប​នាង​ត្រឡប់​ទៅ​ផ្ទះ​នាង​វិញ ហើយ​ទូរស័ព្ទ​ហៅ​បុរស​ក្បាលទំពែក​ទៅ រួម​ភេទ​ជាមួយ​នាង តាំងពី​យប់​ថ្ងៃ​ទី​១៥ និង​ទី​១៦ ខែមករា ជា​ច្រើន​លើក​ច្រើន​សា​ស្ទើរ រក​ពេល​ដេក​មិន​បាន ។

ពាក់ព័ន្ធ​ទៅ​នឹង​ម៉ែ​យ៉ែ​ម​ក្នុង​ពិភព​សិល្បៈ​នេះ តារា​សម្តែង​អ្នក​នាង​ឌួ​ង ហ៊្សូរី​ដា ធ្លាប់​ត្រូវ​គេ​ចោទប្រកាន់​ថា ជា​ម៉ែ​យ៉ែ​ម​ដែរ ប៉ុន្តែ​នាង​បាន​បដិសេធ​ចោល​ពី​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​មួយ​នេះ ។

ដោយឡែក​កន្លង​មក​ក៏​មាន​តារា​ស្រី ក្មេង​ៗ​ស្រស់​ស្អាត និង​កំពុង​តែ​ល្បីឈ្មោះ​មួយ​ចំនួន​រង​ព័ត៌មាន​ដ៏​អាស្រូវ​ស្តី​ពី​ការ​លក់ខ្លួន​ផង​ដែរ តែ​វា​គ្រាន់តែ​ជា​ពាក្យ​លេចលឺ​ដែល​គ្មាន​ភស្តុ​តាង ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា កាល​ពី​ពេល ថ្មី​ៗ​កន្លង​មក​មិន​បាន​អធិប្បាយ​អ្វី​ច្រើន​ទេ នៅ​ពេល​ដែល​មានការ​សាកសួរ ក៏​ប៉ុន្តែ​នាង​ហាក់​មិន​បាន​បដិសេធ​ចោល​ឡើយ ក្នុង​ពេល​ដែល​អ្នក​នាង​បាន​បង្ហាញ​ជំហរ​ដោយ​ខ្លី​ថា នេះ​ជា​រឿង​បុគ្គល ។

អ្នកសិល្បៈ​ជា​ច្រើន​និយាយ​ថា​ជួនកាល​រឿង​បុគ្គល​អាក្រក់​មួយ​ចំនួន​តូច វា​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​អ្នកសិល្បៈ​ទូទៅ ឬ​អ្នកសិល្បៈ​ដែល​ប្រកប​អាជីព​ដោយ​ត្រឹមត្រូវ ថ្លៃថ្នូរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ