រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នឹងប្រកាសចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយដែលបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ។ នេះបើតាមការប្រកាសរបស់គ.ជ.ប ។
យោងតាមសេក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់ជាផ្លូវការចុះបញ្ជីគណបក្សនយោបាយចំនួន២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គ.ជបនឹងប្រារព្វពិធីចាប់កំណត់លំដាប់លេខរៀងគណបក្សនយោបាយ នៅថ្ងៃទី២៩ ខែឧសភានេះ ។
គ.ជ.បបានឲ្យដឹងថា ការចាប់លេខរៀងគណបក្សនយោបាយនេះធ្វើឡើងដោយយោងតាមប្រការ ៤.១៦ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ ការចាប់លេខនេះទៀត និងប្រព្រឹត្តិទៅនៅវេលាម៉ោង៨ និង៣០នាទី នៅទីស្តីការក្រសួងមហាផ្ទៃ ។ ប្រភពបានបញ្ជាក់ថា «ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដោយក្រោមព្រះវត្តមានសម្តេចព្រះសង្ឃរាជទាំង២គណៈ ។ ហើយលោកប្រធាន គ.ជ.ប លោកស៊ិក ប៊ុនហុកនឹងថ្លែងបើកកិច្ចពិធីនេះ» ។
សូមជម្រាបការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ មានគណបក្សនយោយបាយចំនួន២០បានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែងសន្លឹកឆ្នោត ។ គណបក្សទាំងនោះត្រៀមខ្លឹមសារគោលនយោបាយ ដើម្បីបង្ហាញជូនម្ចាស់ឆ្នោតរួចហើយ គណបក្សប្រជាជនកម្ពុជានៅតែបង្ហាញក្តីសង្ឃឹមក្នុងការឈ្នះឆ្នោតអាណត្តិទី៦ ដើម្បីដឹកនាំរដ្ឋាអភិបាលបន្តទៀត ។ ការសម្តែងក្តីសង្ឃឹមនេះ ខណៈដៃគូប្រកួត គឺគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយចោល កាលពីចុងឆ្នាំ២០១៧ ។
កត់សម្គាល់ការបោះឆ្នោតលើកនេះ ត្រូវមានមតិមួយបានកំពុងតែមានខ្វែងគំនិតគ្នា ពិសេសនោះអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីអតីតបក្សប្រឆាំងត្រូវបានតុលាការរំលាយ ហើយគ្មានវត្តមានក្នុងការចូលរួមបោះឆ្នោត ។
យ៉ាងណាក្តីទោះបីជាគ្មានបក្សប្រឆាំងក្តីអ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ
ចែករំលែកព័តមាននេះ