ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ដឹកនាំ​គណៈប្រតិភូ​គយ​​ប្រមាណ​៥០០​នាក់ចូលរួម​វេទិកា

5 ឆ្នាំ មុន

ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​ដឹកនាំ​គណៈប្រតិភូ​គយ​ចូលរួម​វេទិកា​ស្តី​ពី…

ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​ដឹកនាំ​គណៈប្រតិភូ​គយ​ចូលរួម​វេទិកា​ស្តី​ពី “ The 10th Pan-Beibu Gult Economic Cooperation និង the 2nd China-Indochina Peninsula Economic Corridor Development” នៅ​ទីក្រុង​ណា​ន​នី​ន ប្រទេស​ចិន ដោយ​មានការ​ចូលរួម​ពី​មន្ត្រី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ប្រទេស​សមាជិក​អាស៊ាន អាជ្ញាធរ​កំពង់​ផែ សួន​ឧស្សាហកម្ម ភស្តុ​ភារ​កម្ម សមាគម​ធ​រុ​កិច្ច អង្គការ​អន្តរជាតិ ស្ថាប័ន​ហិរញ្ញវត្ថុ ស្ថានទូត អ្នក​ជំនាញការ អ្នកកាសែត សរុប​ចំនួន ប្រមាណ​៥០០​នាក់​។

វេទិកា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​រំលឹក​ពី​វឌ្ឍនភាព​ដែល​ស​ម្រ​ច​បាន​នៃ​វេទិកា​លើក​ទី​៩​កន្លង​មក និង ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឈូង​សមុទ្រ Pan-Beibu ព្រមទាំង​កិច្ច​សហប្រតិបត្តិការ ឈ្នះ​-​ឈ្នះ នៃ​ការ​អភិវឌ្ឍ​និង​ភាព​រីក​ចម្រើន​តែ​មួយ​។ នៅ​ក្នុង​វេទិកា​នេះ មាន​រៀបចំ​អនុ​វេទិកា​ចំនួន​បី​ទន្ទឹម​គ្នា រួម​មាន​៖ ១)​សន្និសីទ​បណ្តាញ​ការងារ​កិច្ច​សហប្រតិបត្តិការ​ទីក្រុង​កំពង់​ផែ​រវាង​ប្រទេស​ចិន និង​អាស៊ាន ២)​វេទិកា​ផ្លូវ​សេដ្ឋកិច្ច នៃ​ប្រទេស​ចិន និង​អាស៊ាន និង​៣) កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​ឈូង​សមុទ្រ Pan-Beibu​។

នា​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ត្រូវ​បាន​ផ្តល់​កិត្តិយស​ដោយ រដ្ឋាភិបាល​តំបន់​ស្វយ័ត​ក្វាំ​ង​ស៊ី ជា​ភ្ញៀវ​កិត្តិយស​តំណាង​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន ថ្លែង​សុន្ទរកថា និង​ជួប សម្តែង​ការ​គួរសម​ជាមួយ ឯកឧត្តម Lu Xinshe លេខាធិការ​បក្ស​នៃ​រដ្ឋាភិបាល​តំបន់​ស្វយ័ត​ក្វាំ​ង​ស៊ី និង​ឯកឧត្តម Chen Wu អភិបាល​នៃ​តំបន់​ស្វយ័ត​ក្វាំ​ង​ស៊ី​។ ឯកឧត្តម​ប្រតិភូ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន និង រដ្ឋាភិបាល​តំបន់​ស្វយ័ត​ក្វាំ​ង​ស៊ី​ដែល​បាន​រៀបចំ​វេទិកា​ដ៏​មាន​សារសំខាន់​នេះ​ឡើង ដែល​ជា​ផ្នែក​មួយ​នៃ​ក្រប​ខណ្ឌ​សហប្រតិបត្តិការ​ក្រោម​គំនិត​ផ្តួចផ្តើម ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ (OBOR) និង​គម្រោង​ផែនការមេ​ស្តី​ពី​កា​រត​ភ្ជាប់​របស់​អាស៊ាន​។ វេទិកា​នេះ​បាន​បង្កើត​នូវ​យន្តការ​សហប្រតិបត្តិការ និង​ផ្លាស់​ប្តូរ​មតិយោបល់​រវាង​ប្រទេស​ចិន​និង​អាស៊ាន ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​រួម​គ្នា និង​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។

នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ឯកឧត្តម​ប្រតិភូ​ក៏​ត្រូវ​បាន​ផ្តល់​កិត្តិយស​ដោយ​រដ្ឋាភិបាល​តំបន់​ស្វយ័ត ក្វាំ​ង​ស៊ី អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក “ China-Indochina Economic Corridor Sub-Forum”​។ នៅ​ក្នុង សុន្ទរកថា​បើក ឯកឧត្តម​ប្រតិភូ​បាន​រំលេច​ឡើង​ថា ប្រទេស​ចិន និង​អាស៊ាន​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ច សហប្រតិបត្តិការ​ថ្នាក់​តំបន់ និង​គំនិត​ផ្តួចផ្តើម​ជា​ច្រើន ដូច​ជា​៖ ផ្លូវ​សូត្រ​សេដ្ឋកិច្ច និង​ផ្លូវ​សូត្រ​សមុទ្រ កិច្ចព្រមព្រៀង ឆ្លងកាត់​ព្រំដែន​នៃ​មហា​អនុ​តំបន់​មេគង្គ (GMS-CBTA) កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ចិន (ASEAN-China FTA) កិច្ច​ពិគ្រោះ​យោបល់​រវាង​រដ្ឋបាល​គយ​នៃ​អាស៊ាន និង​រដ្ឋ​បាល គយ​ចិន​ជាដើម​។ បន្ថែម​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​គំនិត​ផ្តួចផ្តើម​ទាំង​អស់នេះ ក៏​ដូច​ជា​បង្កើន លទ្ធភាព​ក្នុង​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ប្រទេស​ចិន និង​អាស៊ាន ឯកឧត្តម​ប្រតិភូ​ក៏​បាន​បញ្ជាក់​ថា រដ្ឋបាល គយ​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ចិន​ត្រូវ​បន្ត​កិច្ច​សម្របសម្រួល និង​សហប្រតិបត្តិការ​គ្នា​ឱ្យ​បាន​ជិត​ស្និទ្ធ ដើម្បី​ធានា​ឱ្យ​មាន​លំហូរ​ពាណិជ្ជកម្ម វិនិយោគ និង​ភ្ញៀវ​ទេសចរណ៍ ដោយ​រលូន​រវាង​ប្រទេស​ចិន និង​អាស៊ាន​។

ដោយ​វេទិកា​បាន​ពិភាក្សា និង​ផ្តោត​លើ​ការ​អភិវឌ្ឍ និង​កា​រត​ភ្ជាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​រូប​វន្ត ឯកឧត្តម​ប្រតិភូ បាន​ស្នើ​វេទិកា​ពិចារណា​លើ​ការ​អភិវឌ្ឍ​ផែ្ន​ក​ទន់​ដែល​ជា​ផ្នែក​មួយ​សំខាន់ និង​មិន​អាច​ខ្វះ​បាន​ដើម្បី​ចូលរួម​បង្កើន ល្បឿន និង​ជំរុញ​ប្រសិទ្ធភាព​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ China-Indochina Economic Corridor Development នេះ រួម​មាន​៖ (១)​កា​រត​ភ្ជាប់​រវាង​ស្ថាប័ន និង​ស្ថាប័ន​នៃ​ប្រទេស​ពាក់ព័ន្ធ​ដូច​ជា រដ្ឋបាល​គយ អន្តោប្រវេសន៍ អនាម័យ និង​ភូតគាម​អនាម័យ​ជាដើម (២)​សាមញ្ញ​កម្ម និង​សុខដុម​នី​យ​កម្ម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា ក្នុង​ការ​ជួយ​សម្រួល និង​ជំរុញ​លំហូរ​ពាណិជ្ជកម្ម វិនិយោគ ពលកម្ម ទេសចរណ៍ និង​មូលធន (៣)​កាត់​បន្ថយ ជា​អតិបរមា​នូវ​របាំង​មិនមែន​ពន្ធគយ​មិន​ចាំបាច់​នានា ខណៈ​ពេល​ដែល​របាំង​ពន្ធគយ​ត្រូវ​លុប​បំបាត់​ស្ទើរតែ​ទាំង ស្រុង​ទៅ​ហើយ​នៅ​ក្នុង​តំបន់​នេះ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ប្រតិភូ​ក៏​បាន​លើក​ឡើង​ពី​ភាព​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នៃ​ប្រទេស កម្ពុជា ដូច​ជា​ស្ថេ​រ​ភាព​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច សង្គម ដោយ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​មួយ​មាន សុខ​សន្តិភាព និង​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នៅ​ក្នុង​តំបន់​និង​ពិភពលោក​។ កម្ពុជា​តែងតែ​ចូលរួម​យ៉ាង សកម្ម​គ្រប់​កិច្ច​សហប្រតិបត្តិការ​ទាំងអស់ ដើម្បី​ការ​អភិវឌ្ឍ​និង​វឌ្ឍនភាព​នៅ​ក្នុង​តំបន់​និង​ពិភពលោក​។ កម្ពុជា​ក៏ ដូច​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត គាំទ្រ​គំនិត​ផ្តួចផ្តើម ផ្លូវ​សូត្រ​សេដ្ឋកិច្ច និង​ផ្លូវ​សូត្រ​សមុទ្រ កិច្ច​សហប្រតិបត្តិការ ឈូង​សមុទ្រ Pan-Beibu និង​ការ​អភិវឌ្ឍ​ផ្លូវ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​និង​អាស៊ាន​។

ជា​សរុប​វេទិកា​នេះ បាន​បង្កើត​នូវ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់​ដ៏​មាន​សារសំខាន់​មួយ​ដែល​មាន សក្តានុពល ទទួល​បាន​នូវ​អត្ថប្រយោជន៍​រួម​គ្នា និង​ទំនាក់ទំនង​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធ ក្រោម​ក្រប​ខណ្ឌ​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​អាស៊ាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ