ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ និង​លោក​គី​ម ​ជុង​អ៊ុ​ន ​ងាក​មក​ប្រកាស​ជួប​គ្នាជាថ្មី

5 ឆ្នាំ មុន

អា​មេ​រិ​ក ​និង​កូរ៉េ​ខាងជើង​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ ជុង​អ៊ុ​ន​ អះអាង​នា​ថ្ងៃ​ទី​២៦…

អា​មេ​រិ​ក ​និង​កូរ៉េ​ខាងជើង​ ៖​ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ ជុង​អ៊ុ​ន​ អះអាង​នា​ថ្ងៃ​ទី​២៦ ​ឧសភា​ថា ចង់​រក្សា​ទុក​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​មេដឹកនាំ​ទាំង​២ ដូច​ការ​គ្រោងទុក​ពី​ដំបូង គឺ​ថ្ងៃ​ទី​១២ ​មិថុនា នៅ​សិង្ហ​​បុរី​ក្រោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​ដំឡើង​សំឡេង​ដាក់​គ្នា​ខាង​ការទូត​។

ការ​ប្រកាស​ថ្មី​នេះ​កើត​មាន ក្រោយ​ពី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​ MOON JAE IN​និង​មេដឹកនាំ​កូរ៉េ​ខាងជើង បង្កើត​ការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ជួប​គ្នា កំពូល​លើក​ទី​២​នៅ​ភូមិ​ព្រំដែន ប៉ាន​មុន​ហ្សូ​ម​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ​រាយការណ៍​ថា ក្រោយ​ការ​ជួប​គ្នា​នោះ​មេ​ដឹកនាំ​កូរ៉េ​ទាំង​២ និយាយ​ថា​ ត្រៀម​ជួប​គ្នា​ញឹកញាប់​។ ​លោក​គី​ម​ជុង​អ៊ុ​ន បាន​ថ្លែង​អំណរ​គុណ​​ដល់​លោក MOON JAE IN ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ដែល​លោក​បាន​ធ្វើ​​សំដៅ រៀបចំ​ការ​ជួប​គ្នា​កំពូល រវាង​កូរ៉េ​ខាងជើង ​និង​សហរដ្ឋអាមេរិក ដែល​គ្រោង​ធ្វើ​នា​​ថ្ងៃ​ទី​១២ ​មិថុនា ហើយ​សម្ដែង​ការ​ប្ដេជ្ញា​ចិត្ត​ឲ្យ​មានការ​ជួប​គ្នា កំពូល​ជា​ប្រវត្តិសាស្ត្រ​នេះ​។

នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន លោក​ត្រាំ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា អ្វី​ៗ​មានការ​រីក​ចម្រើន​យ៉ាង​ល្អ និង​ថា ​ទិស​ដៅ​រៀបចំ​ការ​ជួប​គ្នា​កំពូល​ថ្ងៃ​ទី​១២ ​មិថុនា នៅ​សិង្ហ​បុរី​ពុំ​មានការ​ផ្លាស់​ប្ដូរ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ