ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​តែ​ពូកែ​ដឹក មិន​រំខាន​ដល់​សមត្ថកិច្ច​ទេ​…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មហាជន​ដែល​បានឃើញ​សកម្មភាព​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ល្មើសច្បាប់​ចូល​មក​ក្នុង​ក្រុង​ស្ទឹង​សែន​រៀងរាល់ថ្ងៃ មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​បង្ក្រាប​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​សណ្តាប់ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខេត្ត ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក សុខ លូ អភិបាលខេត្ត…

ខេត្តកំពង់ធំ ៖ មហាជន​ដែល​បានឃើញ​សកម្មភាព​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ល្មើសច្បាប់​ចូល​មក​ក្នុង​ក្រុង​ស្ទឹង​សែន​រៀងរាល់ថ្ងៃ មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​បង្ក្រាប​នោះ​ឡើយ ដែល​ធ្វើ​ឲ្យ​បាត់បង់​នូវ​សណ្តាប់ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខេត្ត ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកំពង់ធំ សូម​មាន​វិធានការ​ទប់ស្កាត់​ចំពោះ​បញ្ហា​អសកម្ម​របស់​មន្ត្រី​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​នៅ​ថ្នាក់​ក្រោម​របស់​លោក​ផង ។

 ពលរដ្ឋ​បន្ត​ថា​ ខណៈ​ពេល​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កំពុង​ត្រូវ​បាន​រឹត​បន្តឹង​ឲ្យ​អនុវត្ត​នោះ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​គ្រប់​ប្រភេទ​ដឹង​ជញ្ជូន​ទំនិញ​សំពីងសំពោង​ចូល​មក​ក្នុង​ក្រុង​ស្ទឹង​សែន​យ៉ាង​អនា​ធិបតេយ្យ ដោយ​គ្មាន​ការ​រំខាន​ពី​សមត្ថកិច្ច​នោះ​ទេ ជាក់ស្តែង​ដូច​ជា​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ផ្លែ​ឈើ​ល្មើសច្បាប់​ដឹក​​សំ​ពី​សំពោង​មក​ដាក់​ឲ្យ​ម៉ូយ​នៅ​ចំណុច​ផ្សារ​កំពង់ធំ និង​ផ្សារ​ស្ទឹង​សែន​ដឹក​ចូល​មក​ដាក់​នៅ​ម៉ោង​ប្រហែលជា៤និង​៣០​នាទី​ព្រឹករៀង​​រាល់ថ្ងៃ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​មក​រំខាន​នោះ​ឡើយ គេ​សង្កេត​ឃើញ​មាន​តែ​ប៉ូ​លិស​ប៉ុស្តិ​៍ផ្សារ​កំពង់ធំ​ទេ ដែល​ចាំ​យក​តែ​លុយ​ដាក់​ហោ​ប៉ាវ​មិន​ឲ្យ​រួច​រថយន្ត​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ