ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​សែន​មនោ​រម្យ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ក្រោយ​ពី​អគ្គិភ័យ​ឆាបឆេះ​ថ្មី​នេះ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្សារ​សែន​មនោ​រម្យ​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង កាលពី​ពេល​ថ្មី​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ក៏​ដូច​ជា អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​រៀបចំ​សណ្តាប់ធ្នាប់ និង​ធ្វើការ​វាស់វែង​ដី ជូន​ពលរដ្ឋ​ក្នុង​ផ្សារ​សែន​មនោ​រម្យ ចំនួន​២១១​គ្រួសារ ស្ថិត​នៅ​ភូមិ​កណ្តាល…

ខេត្តមណ្ឌលគិរី ៖ ផ្សារ​សែន​មនោ​រម្យ​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង កាលពី​ពេល​ថ្មី​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ក៏​ដូច​ជា អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​រៀបចំ​សណ្តាប់ធ្នាប់ និង​ធ្វើការ​វាស់វែង​ដី ជូន​ពលរដ្ឋ​ក្នុង​ផ្សារ​សែន​មនោ​រម្យ ចំនួន​២១១​គ្រួសារ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៨​នេះ ។

ឯកឧត្តម​ស្វាយ សំ​អ៊ា​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​បាន​មាន​ប្រសាសន៍​ថា ការ​ដែល មក​ជួប​បងប្អូន​អា​ជីករ និង​ប្រជាពលរដ្ឋ​នៅ​ផ្សារ​សែន​មនោ​រម្យ គឺ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ដំណើរការ​រៀបចំ សណ្តាប់ធ្នាប់​ក្នុង​ផ្សារ​ឡើង​វិញ​ក៏​ដូច​ជា ការ​ផ្សព្វផ្សាយ​អំពី​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ដី ផ្សារ​នេះ​ជូន ។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ដើម្បី​ឱ្យ​ផ្សារ​សែន​មនោ​រម្យ​នេះ​អាច​ដំណើរការ​បាន​ក៏​សូម​ឱ្យ​ពលរដ្ឋ ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការ​រៀប​ផ្លូវ​ឲ្យ​បាន​ធំ​ទូលាយ​រៀបចំ​ប្រព័ន្ធ​លូ ត​ភ្ជាប់​អគ្គិសនី និង​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក​តាម​ផ្ទះ និង​ធ្វើការ​វាស់វែង​ដី​ជូន​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​សេវា ដើម្បី​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត ឯកឧត្តម អភិបាលខេត្ត បាន​ស្នើ​ដល់​ពលរដ្ឋ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការ​បំពេញបែបបទ​ឯកសារ​នានា ដើម្បី​បាន​ប័ណ្ណ​កម្ម​សិទ្ធ​ដី​ស្របច្បាប់ ត្រូវ​ដោះស្រាយ​ទំនាស់ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មន្ត្រី​ជំនាញ ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ​បាន​ឆាប់រហ័ស ។

តំណាង​អាជីវករ និង​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​សែន​មនោ​រម្យ​ក៏​បាន​សម្ដែង​ការ​ត្រេកអរ​យ៉ាង​ខ្លាំង ដែល​អាជ្ញាធរ​ខេត្ត ជា​ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​រៀបចំ​សណ្តាប់ធ្នាប់ ជា​ពិសេស​ដី​ផ្សារ​ចែក​ជូន​ពលរដ្ឋ ជាង​២០០​គ្រួសារ បាន​ប័ណ្ណ​កម្ម​សិទ្ធ (​ប្លង់​រឹង​)​ស្របច្បាប់ ។ អាជីវករ​ក៏​បាន​ជូនពរ​ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា រាជរដ្ឋាភិបាល សូម​មាន​សុខភាព​ល្អ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ