ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​​ព្រហ្មទណ្ឌ​​​​កម្រិត​ស្រាល​​​រាជធានី​ឃាត់ខ្លួន​​អ្នកលេង​​​ល្បែង​​ភ្នាល់​​​​កន្ទុយ​​លេខ​ធំ​មួយ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប៉ូលិស​​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​នៃស្នងការ​ដ្ឋាននគរបាល​​​រាជធានីភ្នំពេញ​​សហការ​ជាមួយ​កម្លាំង​​សមត្ថ​កិច្ច​​​មូលដ្ឋាន​​ និង​មន្ត្រី​តុលាការ​ចូល​បង្ក្រាប​ផ្ទះ​​បើក​លេង​ល្បែង​ស៊ី​សង​​ប្រភេទ​ក​ន្ទុយលេខ​​ធំមួយ​កន្លែង ​ឃាត់ខ្លួន​​មនុស្ស​​​​៦​នាក់​ និង​សម្ភារ​​​ប្រភេទគ្រឿងអេឡិច​ត្រូ​និក​ជាច្រើន​​គ្រឿង​ កាលពី​​វេលាល្ងាច​ថ្ងៃទី​​​​១៩ មីនា ​​២០១១ ​នៅ​ផ្ទះ​​ដីឡូត៍​​មួយកន្លែង​​គ្មាន​លេខ ផ្លូវ​​​បណ្ឌិត​ឧកញ៉ា​​​ម៉ុង ឫទ្ធី ​ស្ថិត​ក្នុង​​ភូមិទួលគោក ​សង្កាត់ទួល​សង្កែ ខណ្ឌ​​​ឫស្សីកែវ ។​

មនុស្ស​​​ដែលឃាត់ខ្លួន​ទាំង​​៦​នាក់​​នេះ​រួមមាន ១-ឈ្មោះ​ប៉េង ​ចាន់ស ​ភេទស្រី អាយុ​​១៩​ឆ្នាំ ​២-ឈ្មោះ​ប៉េង ​ចាន់ពៅ ភេទស្រី អាយុ​​​​២២​ឆ្នាំ ​​៣-ឈ្មោះ​​ជិ​ន ស្រីពៅ ភេទស្រី អាយុ​​​២៣​ឆ្នាំ ​​៤-​​ឈ្មោះ​រស់ ​ផាន្នី ​ភេទស្រី អាយុ​​​២២​ឆ្នាំ ​៥-ឈ្មោះ​​​ឈន ធីតា ភេទស្រី អាយុ​​​២០ឆ្នាំ ​​៦-​ឈ្មោះរិន ​​​ស៊ាង​ឡេង ភេទស្រី អាយុ​​២៣​ឆ្នាំ ។ អ្នកទាំង​​​​នេះ​ជា​បុគ្គលិក​​​បូក​បញ្ជី​​​ឆ្នោត ឬ​​កន្ទុយ​លេខ​​​ដ៏ធំ​នេះ​…​ចំណែក​​​​ថៅ​កែ​ល្បែង​​​កន្ទុយ​លេខ​​នេះ ឈ្មោះហាក់​​ អៀ​ងហួរ ​​ភេទប្រុស អាយុ​​​៤៣​ឆ្នាំ ​​ជនជាតិ​ខ្មែរ សញ្ជាតិ​​ញូវ​ហ្សេឡែន បាន​គេច​ខ្លួន​​បាត់ មុនពេល​​ប៉ូលិស​​​ចូលទៅបង្ក្រាប ។

ក្នុង​​ពេលបង្ក្រាប​​សមត្ថកិច្ច​​​ដកហូត​​​​បាន​ប្រាក់​ដុល្លារ​​​​​៣៤.០០០​ដុល្លារ ​ប្រាក់ខ្មែរ​​​៤លាន​​៣ម៉ឺន​​​២ពាន់​​ ម៉ាស៊ីន​​ហ្វាក់​​​២៦គ្រឿង ​ម៉ាស៊ីនព្រីន​ធើរ​​១គ្រឿង​ កុំព្យូទ័រ​​​២ កាស្យូ​គិតប្រាក់​​​១១​គ្រឿង ​ឯកសារ​​មួយចំនួន​ និង​រថយន្ត​​២គ្រឿង​ ។ សូមបញ្ជាក់​ថា ​​​សមត្ថកិច្ច​​ចម្រុះ​​នេះ​ដឹកនាំ ដោយ​​​​​​លោកគឺ ប៊ុណ្ណា​រ៉ា ព្រះរាជ​អាជ្ញារង​សាលា​ដំបូង​​រាជធានីភ្នំពេញ ​លោក​​​ផែង វណ្ណៈ ​អនុប្រធាន​ការិ​យាល័យ​​នគរ​បាល​​​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​​រាជធានីភ្នំពេញ ៕​​