ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក និង​ធ្វើការ​ខុសច្បាប់នៅថៃ​ ត្រូវ​បានចាប់​បញ្ជូន​មក​វិញ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក និង​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ចាប់​បញ្ជូន​ក្នុង​ខែមេសា ឆ្នាំ​២០១៨ មាន​ចំនួន​៤,២៦៨​នាក់ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។  ដោយ​យោង​តាម​របាយការណ៍​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អា​នីតិជន​ខេត្តបន្ទាយមានជ័យ​ក្នុង​ខែមេសា​ឆ្នាំ​២០១៨​នេះ…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក និង​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ចាប់​បញ្ជូន​ក្នុង​ខែមេសា ឆ្នាំ​២០១៨ មាន​ចំនួន​៤,២៦៨​នាក់ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។ 

ដោយ​យោង​តាម​របាយការណ៍​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អា​នីតិជន​ខេត្តបន្ទាយមានជ័យ​ក្នុង​ខែមេសា​ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក និង​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ដែល​ចាប់​បញ្ជូន​មក​វិញ​មាន​ចំនួន​៤,២៦៨​នាក់ ក្នុង​នោះ​ស្រី​១,៤៧៣​នាក់ កុមារ​ចំនួន​៤៣៩​នាក់ កុមារី​១៦៧​នាក់ ដឹក​តាម​រថយន្ត​ភាគី​ថៃ​ចំនួន​១០២​គ្រឿង​។

ស្ថិតិ​ពលរដ្ឋ​ក្នុង​ខេត្ត​ចំណាកស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​សរុប​៥០៤​នាក់ ស្រី​២៣៣​នាក់ ក្នុង​នោះ​ស្របច្បាប់​ចំនួន​៦០​នាក់ ស្រី​២២​នាក់ ។ មិន​ស្របច្បាប់​ចំនួន​៤៤៤​នាក់ ស្រី​២១១​នាក់ ត្រឡប់​មក​វិញ​២,៤២៧​នាក់ ស្រី​១,១៦៨​នាក់ កុមារ​៤០​នាក់​។

គួរ​រំលឹក​ថា បញ្ហា​ពលករ​ចំណាកស្រុក​ខុសច្បាប់​ដែល​ប្រឈម​គ្រោះថ្នាក់ និង​សុវត្ថិភាព រាល់​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តបន្ទាយមានជ័យ ​លោក សួន បវរ អភិបាលខេត្ត​ បាន​លើក​ឡើងជា​រឿយ​ៗ​ដល់​កម្លាំង​សមត្ថ​កិច្ច​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ និង​កម្លាំង​ជំនាញ​ត្រូវ​លុប​បំបាត់​ច្រករបៀង​ខុសច្បាប់ និង​ទប់ស្កាត់​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ការពារ​សុវត្ថិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

ដាស់តឿន​ដាក់​វិធានការ​ត្រូវ​ចាប់​មេខ្យល់ និង​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​អោយ​មានការ​យល់​ដឹង ត្រូវ​បញ្ឈប់​ការ​ចាញ់បោក​មេខ្យល់​ទៅ​រក​ការងារ​ធ្វើ​ដោយ​ស្របច្បាប់​។

តាម​ការ​ទទួល​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ដែល​ពលករ​ចំណាកស្រុក​ខុសច្បាប់​នៅ​តែ​បន្ត​លួច​ចេញ​តាម​ច្រករបៀង​ខុសច្បាប់​នៅ​តែ​កើត​មាន គឺ​បណ្តាល​មក​ពី​កម្លាំង​សមត្ថកិច្ច​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ឃុ​ប​ឃិត​ជាមួយ​មេខ្យល់ ហើយ​កម្លាំង​ និង​មន្ត្រី​ជំនាញ​​ដាក់​ខែ​ជាមួយ​មេខ្យល់ ឬ​ពលករ​ម្នាក់​បង់ប្រាក់​ចំនួន​១៥.០០០​រៀល​ទៅ​២០.០០០​រៀល អាច​១​ខែ​មេខ្យល់​ម្នាក់​បង់​១​លាន​ទៅ​២​លាន​រៀល​ជា​ប្រចាំខែ បើ​មិន​បង់​គឺ​ចាប់​ពលករ​អប់រំ​អោយ​ត្រឡប់​ទៅ​វិញ តែ​មេខ្យល់​រួចខ្លួន​រហូត ហើយ​​នៅ​តែ​បន្ត​រកស៊ី​ដោយ​រលូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ