ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តឈ្នួលដឹកអ្នក​ដំណើរ​ក្រឡាប់​ធ្លាក់ចេញពីផ្លូវ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៤​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង ។ តាម​របាយការណ៍​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៤​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង ។

តាម​របាយការណ៍​សមត្ថកិច្ច​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រែក​ផ្អាវ ឃុំ​ទឹកល្អក់​ ស្រុក​ព្រៃ​នប់ រថយន្ត​ដែល​ក្រឡាប់​ដោយ​ខ្លួនឯង​ជា​ប្រភេទ​រថយន្ត​ឈ្នួល​ដឹកអ្នក​ដំណើរ​ ម៉ាក​ហ៊ីយាន់​ដាយ ពណ៌​សំបក​ឳ​ឡឹ​ក  ពាក់​ស្លាក​លេខ កំពង់ចាម ២A-០៥៣៧ ទិស​ដៅ​ពី​ខេត្តកំពត​មក​វាល​រេញ លុះ​មក​ដល់​ចំណុចកើតហេតុ​​ខាងលើ​បាន​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ចេញពីផ្លូវ​ បណ្តាល​ឱ្យ ១-​ឈ្មោះ​សុខ ម៉ា​ប់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបើកបរ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ២-​ឈ្មោះ ឈា ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ រង​របួសធ្ងន់ ៣-​ឈ្មោះ ង៉​យ ភឿន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រង​របួសធ្ងន់ ៤-​ឈ្មោះ កន ធា ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ រង​របួសធ្ងន់ និង​៥-​ឈ្មោះ កប ឃី​ម ភេទ​ស្រី​អាយុ​៣០​ឆ្នាំ រង​របួសធ្ងន់ ។ ជនរងគ្រោះ​ទាំង​​​៥នាក់​រស់នៅ​ភូមិ​ស្រែ​ព្រៃ ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​ទូក​​មាស ខេត្តកំពត​។

បច្ចុប្បន្ន អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ