ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចតរថយន្តក្បែរបង្គោលភ្លើងដល់ពេលចេញដំណើរជាប់ហ្គាបោលទៅបុកក្រពិតខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿង ក្រពិតរួញមុខរងការខូចខាតយ៉ាងដំណំ ខណៈដែលម្ចាស់ឡើងទៅបញ្ឆេះរៀបចំបើកចេញដោយថយក្រោយទៅមុខចុះឡើងៗជាប់ហ្គាបោលទៅបុកបង្គោលភ្លើងមួយដើមបណ្តាលឱ្យរលើងគល់ផងដែរនោះ ។ ហេតុ​ការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី…

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស មួយគ្រឿង ក្រពិតរួញមុខរងការខូចខាតយ៉ាងដំណំ ខណៈដែលម្ចាស់ឡើងទៅបញ្ឆេះរៀបចំបើកចេញដោយថយក្រោយទៅមុខចុះឡើងៗជាប់ហ្គាបោលទៅបុកបង្គោលភ្លើងមួយដើមបណ្តាលឱ្យរលើងគល់ផងដែរនោះ ។ ហេតុ​ការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបង្គោលភ្លើងមួយដើម ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AW-១៦៨៦ របស់ខ្លួនមកចតទុកចោលនៅលើចិញ្ចើមផ្លូវក្បែរបង្គោលភ្លើងមួយដើមខាងលើនោះ ។ លុះមួយសន្ទុះក្រោយមកបុរសម្នាក់ខាងលើក៏បានមកបញ្ឆេះរថយន្តរបស់ខ្លួនក្នុងបំណងបើកចេញទៅវិញ ដោយបានបើកថយក្រោយ​ទៅមុខចុះឡើងៗ ក៏ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមខាងមុខបណ្តាលឱក្រពិត​រួញផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំតែម្តង ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្នុងករណីរថយន្តម៉ាកហាយឡែនឌ័របុកបង្គោលភ្លើងថ្មមួយដើមខាងលើនេះទំនងជាកើតឡើងដោយសារតែជាប់ហ្គាដោយបានធ្វើឱ្យបង្គោលភ្លើងខាងលើនេះរលើងគល់ បន្តិចបន្ទួច និងមិនបាក់រលំឡើយ ។

ក្រោយពេលកើតហេតុកម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុខាងលើ ដោយសារតែមិនមានការ ខូចខាតដល់បង្គោលភ្លើងថ្មមួយដើមខាងលើនោះ ទើបអនុញ្ញាតិអោយបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងដែលក្រពិតមុខរងការខូចខាតនោះយកចេញទៅធ្វើការជួសជុលដោយខ្លួនឯងវិញបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ