ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ប្រេ​ស៊ី​ល​ថា CR7 និង Neymar សាក​សម​គ្នា​ណាស់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​របស់​ប្រេ​ស៊ី​ល Ronaldo Nazario បាន​លើក​ឡើង​ថា Ronaldo ព័រ​ទុ​យ​ហ្កា​ល់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​របស់​ប្រេ​ស៊ី​ល Ronaldo Nazario បាន​លើក​ឡើង​ថា Ronaldo ព័រ​ទុ​យ​ហ្កា​ល់ និង Neymar គឺ​គួរតែ​នៅ​ក្រុម​ជាមួយ​គ្នា​ដើម្បី​ឲ្យ​លេង​កាន់តែ​ប្រសើរ ។ ការ​លើក​ឡើង​នេះ​ស្របគ្នា​ជាមួយនឹង​ពាក្យ​ច​ចាម​អារាម​ថា Neymar ចង់​ចាក​ចេញពី PSG ទៅ​កាន់ Real Madrid ។

អតីត​តារា​ឆ្នើម​រូប​នេះ​បាន​និយាយ​ប្រាប់​ទៅ​ព័ត៌មាន Cope ថា «Cristiano Ronaldo និង Neymar គឺ​ពិតជា​សម​គ្នា​ណាស់ ។ ពួក​គេ​គឺជា​កីឡាករ​ខ្លាំង​ទាំង​ពីរ​ដែល​លេង​បាន​ប្រសើរ​ពេល​នៅ​ក្រុម​ជាមួយ​គ្នា​» ។

Ronaldo ប្រេ​ស៊ី​ល​បាន​បន្ត​ថា «​ប្រសិនបើ Neymar សម្រេចចិត្ត​ចាក​ចេញពី PSG ក្រុម​អធិរាជ​ស Real Madrid គួរតែ​ជា​អ្នក​មើលថែ​បន្ត ។ ប្រសិនបើ​កីឡាករ​ចង់​ចេញ​ហើយ គ្មាន​នរណា​អាច​ឃាត់​បាន​ទេ ។ រឿង​នេះ​ខ្ញុំ​ក៏​ធ្លាប់​ជួប​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​ឮ​គេ​ថា Neymar មិន​សប្បាយ​ចិត្តនឹង​ការ​លេង​នៅ PSG ក៏​យើង​ឃើញ​ថា រូបគេ​បាន​ស៊ុត​ប​ញ្ជូ​ល​ទី​ឱ្យ​ក្រុម​អ្នកមាន​បារាំង PSG ដល់​ទៅ​៤៧​គ្រាប់​រួច​មក​ហើយ​ក្នុង​ការ​ប្រកួត​៣០​ប្រកួត​មុន​ពេល​សម្រាក​ព្យាបាល​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ