ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ស្លា.ប់​និងរបួសធ្ងន់២ ក្រោយចិនបើកបុកពី​ក្រោយ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្ស​៣​នាក់​ ក្នុង​នោះ​​​ក្មេង​អាយុ​៥​ឆ្នាំ​ម្នាក់​ បាន​រង​របួស ​ធ្ងន់​ធ្ងរ​ ក្រោយមក​ស្ត្រី​ជា​ប្រពន្ធបាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ​បន្ទាប់​ពីជួប​​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​ ដែល​​បង្ក​​ឡើង​រថយន្ត​មួយគ្រឿង…

​ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្ស​៣​នាក់​ ក្នុង​នោះ​​​ក្មេង​អាយុ​៥​ឆ្នាំ​ម្នាក់​ បាន​រង​របួស
​ធ្ងន់​ធ្ងរ​ ក្រោយមក​ស្ត្រី​ជា​ប្រពន្ធបាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ​បន្ទាប់​ពីជួប​​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​ ដែល​​បង្ក​​ឡើង​រថយន្ត​មួយគ្រឿង អ្នក​បើកបរ​​​ជាបុរស​​ជនជាតិ​ចិន បុក​ជាមួយ​ម៉ូតូ​ពីក្រោយ​ ក្នុង​ទិស​ដៅ​ស្របគ្នា ​ កាលពី​ថ្ងៃ​ទី​២៥ ឧសភា​ ស្ថិត​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១១-​២១២ ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ពី​សមត្ថ​កិច្ច​ឱ្យ​​ដឹង​ថា គ្រោះថ្នាក់​នេះ​​បង្ក​​ឡើង​ដោយ​រថយន្ត​១​គ្រឿង​ ម៉ាក​RX300​ ពណ៌ ទឹកមាស​ពាក់​ស្លាក​លេខ ភ្នំពេញ​២AR ១៦៤០ ទិស​ដៅ​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ព្រះសីហនុ ។ អ្នកបើកបរ​ឈ្មោះ​សុង ប៉ាវ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​-​ឃុំ​រាម ។ ​ រីឯ​ម៉ូតូ​​ភាគីខាង​ម៉ូតូ ​ម៉ាក​​ស្មាស់​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​១D-០១០៥ ​ជនរងគ្រោះ​១-​ឈ្មោះ​សោម ឃឿ​ន ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ រង​របួសធ្ងន់ ២-ឈ្មោះ​ឃួ​ន លុន ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ ត្រូវជា​ប្រពន្ធ រង​របួសធ្ងន់​ ហើយ​បាន​​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ និង៣-ឈ្មោះ ឃឿ​ន ចាន់​លាភ ភេទ​ប្រុស​ អាយុ​៥​ឆ្នាំ ត្រូវជា​ចៅ រង​របួស​ធ្ងន់ អ្នក​ទាំង​៣​មាន​ទីលំនៅ​ចំណុច​​ខាងលើ ។ ​

អត្ថបទសរសេរ ដោយ