ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ជំនួប​ដ៏​កក្រើក Salah បង្ហើប​ថា Zidane គឺជា​និមិត្តរូប​របស់​ខ្លួន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​លេចមុខ​ខ្លាំង​ប្រចាំ​រដូវ​កាល​នេះ Mohamed Salah បាន​សារភាព​ថា ខ្លួន​កំពុង​តែ​ត្រៀម​នឹង​ទៅ​ប្រកួត​ជាមួយនឹង​ក្រុម​ដែល​មាន​និមិត្តរូប​របស់​ខ្លួន​ជា​អ្នកចាត់ការ​ហើយ ។ កីឡាករ​ជនជាតិ​អេ​ហ្ស៊ី​ប​របស់…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​លេចមុខ​ខ្លាំង​ប្រចាំ​រដូវ​កាល​នេះ Mohamed Salah បាន​សារភាព​ថា ខ្លួន​កំពុង​តែ​ត្រៀម​នឹង​ទៅ​ប្រកួត​ជាមួយនឹង​ក្រុម​ដែល​មាន​និមិត្តរូប​របស់​ខ្លួន​ជា​អ្នកចាត់ការ​ហើយ ។

កីឡាករ​ជនជាតិ​អេ​ហ្ស៊ី​ប​របស់ Liverpool រូប​នេះ បាន​សរសេរ​លើ​វេ​ប​សាយ​របស់ UEFA ថា «​និមិត្តរូប​របស់ខ្ញុំ​កាលពី​វ័យ​កុមារ? ពួក​គេ​គឺ Franceso Totti, Ronaldo ប្រេ​ស៊ី​ល និង Zinedine Zidane» ។ Salah គ្រាន់តែ​សង្ឃឹមថា នឹង​អាច​យកឈ្នះ​លើ​យុទ្ធសាស្ត្រ​របស់ Zidane ដែល​ជា​និមិត្តរូប​របស់​ខ្លួន​កាលពី​កុមារភាព​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ។

ជើង​ខ្លាំង​របស់​ក្លិប​ហង្ស​ក្រហម​ដដែល​នេះ​បាន​សរសេរ​បន្ត​ថា «​ពួក​គេ (Real Madrid) គឺជា​ក្រុម​ដែល​ឈ្នះ​ពាន Champions League ច្រើន​ជាងគេ​ដល់​ទៅ​បី​ដង​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មកនេះ ។ ហេតុ​ដូចនេះ​ហើយ គេ​សុទ្ធតែ​មានបទពិសោធន៍​ពេញ​ខ្លួន​ហើយ​» ។

ទោះបីជា​មានការ​ព្រួយបារម្ភ​លើក​ឡើង​ក៏​ដោយ ក៏ Salah សរសេរ​បន្ត​ពោរពេញ​ទៅ​ដោយ​សុទិដ្ឋិនិយម​ថា «​ពួក​គេ​ឈ្នះ​ច្រើន​មែន​ពី​មុន តែ​ពេល​នេះ​វា​ជា​ការ​ប្រកួត​ម្តង​តែ​ប៉ុណ្ណោះ ។ ដូចនេះ​យើង​ត្រូវ​ផ្តោត​ពី​បច្ចុប្បន្នកាល ហើយ​មិន​ត្រូវ​គិត​ពី​អតីតកាល​ឡើយ ។ នៅ​ពេល​ប្រកួត​គឺ​ពឹង​ទៅ​លើ​កីឡាករ​១១​នាក់​ស្មើគ្នា​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Salah ដែល​ជា​កីឡាករ​ស៊ុត​បាន​គ្រាប់​បាល់​ច្រើន​ជាងគេ​ក្នុង Premier League រដូវ​កាល​នេះ បង្ហាញ​អារម្មណ៍​រីករាយ ដោយសារ​តែ​បាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League បើ​ទោះបីជា​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ