ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចអត់ខ្វល់ រថយន្តដឹកសំពីងសំពោងបានតាមចិត្ត !

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មហាជនដែលបានឃើញសកម្មភាពរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ ចូលមកក្នុងក្រុងស្ទឹងសែនរៀងរាល់ថ្ងៃ មិនដែលឃើញមានសមត្ថកិច្ចនគរបាលបង្ក្រាបនោះឡើយ ដែលធ្វើឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូររបស់ខេត្ត។ ប្រជាពលរដ្ឋបានសំណូមពរដល់លោក សុខ លូ…

ខេត្តកំពង់ធំ ៖ មហាជនដែលបានឃើញសកម្មភាពរថយន្តដឹកទំនិញសំពីងសំពោងល្មើសច្បាប់ ចូលមកក្នុងក្រុងស្ទឹងសែនរៀងរាល់ថ្ងៃ មិនដែលឃើញមានសមត្ថកិច្ចនគរបាលបង្ក្រាបនោះឡើយ ដែលធ្វើឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូររបស់ខេត្ត។ ប្រជាពលរដ្ឋបានសំណូមពរដល់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ សូមមានវិធានការទប់ស្កាត់ ចំពោះបញ្ហាអសកម្មរបស់មន្ត្រីនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់នៅថ្នាក់ក្រោមរបស់លោកផង។ ប្រជាពលរដ្ឋបានលើកឡើងថា ខណៈពេលដែលច្បាប់ចរាចរណ៍ផ្លូវគោកកំពុងត្រូវបានរឹតបន្តឹងឲ្យ អនុវត្តនោះ បច្ចុប្បន្ននេះ គេសង្កេតឃើញមានរថយន្តគ្រប់ប្រភេទដឹកជញ្ជូនទំនិញសំពីងសំពោងចូលមក ក្នុងក្រុងស្ទឹងសែនយ៉ាងអនាធិបតេយ្យ ដោយគ្មានការរំខានពីសមត្ថកិច្ចនោះទេ។ ជាក់ស្តែងដូចជារថយន្ត សាំយ៉ុងដឹកផ្លែឈើល្មើសច្បាប់ដាក់សំពីសំពោងមកដាក់ឲ្យម៉ូយនៅចំណុចផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ដឹកចូលមកដាក់នៅម៉ោងប្រហែលជា ៤ និង៣០នាទីព្រឹករាល់ថ្ងៃ ដោយគ្មានសមត្ថកិច្ចណាម្នាក់មករំខាន នោះឡើយ។

គេសង្កេតឃើញមានតែប៉ូលិសប៉ុស្តិ៍ផ្សារកំពង់ធំទេ ដែលចាំយកតែលុយដាក់ហោប៉ៅ មិនឲ្យរួចរថយន្តណាមួយឡើយ ទង្វើទាំងអស់នេះហើយគឺជាភាពអសកម្ម និងអសមត្ថភាពរបស់ នគរបាលចរាចរណ៍នោះ។ ហេតុដូច្នេះពលរដ្ឋមានតែសំណូមពរដល់លោក អភិបាលខេត្តកំពង់ធំ សូមមេត្តាមានវិធានការចំពោះបញ្ហានេះផង ពីព្រោះជាករណីល្មើសច្បាប់យ៉ាងអនាធិបតេយ្យ ដែលកើតមានការដឹកចូលមកក្នុងក្រុងស្ទឹងសែន។ ការសំណូមពរទៅដល់លោកអភិបាលខេត្តយ៉ាងដូច្នេះ ក៏ដោយសារតែកន្លងមកបទល្មើសនៃការដឹកទំនិញសំពីងសំពោងចូលមកក្រុងក្រុងស្ទឹង ឬក៏ដឹងឆ្លងកាត់ក្រុងស្ទឹងសែននេះ ពលរដ្ឋមិនដែលឃើញសមត្ថកិច្ចចាត់វិធានការឲ្យក្តៅចំពោះរថយន្ត ល្មើសទាំងអស់នោះឡើយ។ ពលរដ្ឋ នៅតែឆ្ងល់ហើយឆ្ងល់ទៀតថា ហេតុអ្វីក៏រថយន្តដឹកសំពីងសំពោង ល្មើសច្បាប់ទាំងអស់នេះ អាចដឹកទំនិញចូលមកក្នុងក្រុងស្ទឹងសែនបានយាងរលូនដូច្នេះ?

ពីព្រោះនៅតាមដងផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម និងខេត្តសៀមរាបមក គឺសុទ្ធតែមានទីតាំងប៉ុស្តិ៍នគរបាល ហើយនឹងអធិការរដ្ឋាននគរបាលស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៦រហូត ឬមួយក៏សមត្ថកិច្ចជំនាញទាំងអស់នោះដេកចាំតែយកលុយពីក្បាលឡាន ដឹកល្មើស ទាំងអស់នោះដាក់ហោប៉ៅ ជាថ្នូរនឹងការមិនបង្ក្រាប ប្រសិនបើយ៉ាងដូច្នេះនោះប៉ូលិសហើយនឹង អ្នកដឹកប្រព្រឹត្តល្មើសមានខុសអ្វីពីគ្នាទៅ?  អ្នកអនុវត្តច្បាប់ យកច្បាប់មកធ្វើជាការលេងសើច យ៉ាងដូច្នេះនោះ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ ពលរដ្ឋក៏បានសំណូមពរយ៉ាងទទូចដល់លោកនាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់វិធានការឲ្យបានតឹងរ៉ឺងបំផុត ចំពោះមន្ត្រីនគរបាលអសកម្មមួយចំនួននៅថ្នាក់ក្រោមរបស់លោក ដែលមិននាំគ្នាអនុវត្តច្បាប់ គិតតែប្រមូលលុយដាក់ហោប៉ៅ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ