ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​តាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ប្រញាប់​លក់​បង្គា​ចេញ

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​របស់​ប្រទេស​វៀតណាម បាន​ព្រមាន​ដល់​កសិករ​ចិញ្ចឹម​បង្គា ថា កុំ​ឲ្យ​ពួក​គេ​ភ័យ​ព្រួយ​ហើយ​លក់​បង្គា​ជា​ច្រើន​ចេញ ខណៈ​តម្លៃ​កំពុង​តែ​ធ្លាក់​ចុះ ។ ព្រោះតែ​ការ​ព្រួយបារម្ភ​ពី​តម្លៃ​បង្គា​ធ្លាក់​ចុះ​នេះ…

ទីក្រុង​ហាណូយ ៖ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​របស់​ប្រទេស​វៀតណាម បាន​ព្រមាន​ដល់​កសិករ​ចិញ្ចឹម​បង្គា ថា កុំ​ឲ្យ​ពួក​គេ​ភ័យ​ព្រួយ​ហើយ​លក់​បង្គា​ជា​ច្រើន​ចេញ ខណៈ​តម្លៃ​កំពុង​តែ​ធ្លាក់​ចុះ ។
ព្រោះតែ​ការ​ព្រួយបារម្ភ​ពី​តម្លៃ​បង្គា​ធ្លាក់​ចុះ​នេះ ទើប​ធ្វើ​ឲ្យ​កសិករ​ជា​ច្រើន​នៅ​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ បាន​លក់​បង្គា​របស់​ខ្លួន​ចេញ​ក្នុង​តម្លៃ​ដ៏​ទាប ។

តម្លៃ​បង្គា​នៅ​ខេត្ត Soc Trang នា​ពេល​បច្ចុប្បន្ន ស្មើ​តែ​ពី​៣,០៧ ទៅ​៣,៥១​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ឬ​ធ្លាក់​ចុះ​អស់​ប្រមាណ​ពី​៩០​សេន ទៅ​១,៣០​ដុល្លារ​តាំងពី​ដើមឆ្នាំ​នេះ​មក​ម្ល៉េះ ។
តម្លៃ​បង្គា​ធ្លាក់​ចុះ​នេះ កសិករ​ចិញ្ចឹម​បង្គា​អាច​លក់​យក​តែ​រួចខ្លួន​ប៉ុណ្ណោះ ហើយ​ពួក​គេ​មិន​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ទេ ។

លោក Vo Van Nhut កសិករ​ចិញ្ចឹម​បង្គា​មួយ​កន្លែង​ក្នុង​សង្កាត់ My Xuyen ខេត្ត Soc Trang បាន​និយាយ​ថា លោក​បាន​ខាតបង់​ប្រាក់​អស់​ប្រមាណ​៤៤០​ដុល្លារ​ទៅ​ហើយ ដោយសារ​តែ​តម្លៃ​បង្គា​ធ្លាក់​ចុះ ។
យោង​តាម​អ្នកជំនាញ​ឲ្យ​ដឹង​ថា តម្លៃ​បង្គា​បាន​ធ្លាក់​ចុះ ដោយសារ​តែ​ក្រុមហ៊ុន​វេច​ខ្ចប់​ជា​ច្រើន​បាន​នាំ​ចូល​បង្គា​តូច​ៗ​មក​ក្នុង​ប្រទេស​វៀតណាម ហើយ​នាំ​ចេញ​បន្ត​ទៅ​កាន់​ទីផ្សារ​ផ្សេង​ៗ ជា​ពិសេស នាំ​ចេញ​ទៅ​កាន់​ក្រុមហ៊ុន​នានា​ក្នុង​ទីផ្សារ​ចិន ។

លើស​ពី​នេះ រោងចក្រ​វេច​ខ្ចប់​នានា​នៅ​ក្នុងស្រុក​បាន​ជួប​ប្រទះ​នឹង​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង នៅ​ពេល​ពួក​គេ​នាំ​ចេញ​បង្គា​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក ព្រោះតែ​បង្គា​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា គឺ​មាន​តម្លៃ​ថោក​ជាង​បង្គា​នាំ​ចេញពី​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ