ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​កើនឡើង​14​ខែ​ជាប់​គ្នា

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ កាលពី​ខែមេសា​កន្លង​មក ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​បាន​កើនឡើង​១៤​ខែ​ជាប់​ៗ​គ្នា គឺ​នាំមុខ​ដោយ​ការ​នាំ​ចេញ​រថយន្ត និង​គ្រឿង​, ប្លា​ស្ទិ​ក​, ប្រេង​, អង្ករ​, ផលិតផល​ធ្វើ​ពី​ដំឡូងឈើ​,…

ទីក្រុង​បាងកក ៖ កាលពី​ខែមេសា​កន្លង​មក ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​បាន​កើនឡើង​១៤​ខែ​ជាប់​ៗ​គ្នា គឺ​នាំមុខ​ដោយ​ការ​នាំ​ចេញ​រថយន្ត និង​គ្រឿង​, ប្លា​ស្ទិ​ក​, ប្រេង​, អង្ករ​, ផលិតផល​ធ្វើ​ពី​ដំឡូងឈើ​, សាច់​មាន់​កក​និង​វេច​ខ្ចប់​, ផ្លែ​ឈើ​, បន្លែស្រស់​, គ្រឿង​កំប៉ុង និង​ផលិតផល​វេច​ខ្ចប់​ផ្សេង​ទៀត ។

ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា ការ​នាំ​ចេញ​ដោយ​មិន​គិត​ពន្ធ បាន​កើនឡើង​១២,៣%​កាលពី​ខែមេសា បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ស្មើ​១៨,៩៤​ប៊ី​លាន​ដុល្លារ បន្ទាប់​ពី​លូតលាស់​បាន​៧,១%​កាលពី​ខែមីនា ។

លោកស្រី Pimchanok Vonkorpon ប្រធាន​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ក្រោម​ក្រសួងពាណិជ្ជកម្ម ថ្លែង​ថា ៖« ការ​នាំ​ចេញ​កសិផល និង​ផលិតផល​កសិឧស្សាហកម្ម​បាន​ល្អ​ប្រសើរ​វិញ​នៅ​ខែមេសា ជា​ពិសេស ផ្លែ​ឈើ​និង​បន្លែស្រស់​, គ្រឿង​កំប៉ុង​និង​វេច​ខ្ចប់​, អង្ករ​, ផលិតផល​ធ្វើ​ពី​ដំឡូងឈើ និង​សាច់​មាន់​ស្រស់​និង​វេច​ខ្ចប់ ហើយ​សូ​ម្បី​តែ​ការ​នាំ​ចេញ​កៅស៊ូ ក៏​បង្ហាញ​ភាព​វិជ្ជមាន​ដែរ » ។
លោកស្រី​បន្ត​ថា ការ​នាំ​ចេញ​កសិផល និង​ផលិតផល​កសិឧស្សាហកម្ម​បាន​កើនឡើង​៩,៨%​កាលពី​ខែមេសា មក​ស្មើ​៣,៣៩​ប៊ី​លាន​ដុល្លារ បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​៣,៣%​កាលពី​ខែមីនា ។

កំណើន​នេះ គឺជា​លទ្ធផល​នៃ​កំណើន​ការ​នាំ​ចេញ​ផ្លែ​ឈើ និង​បន្លែស្រស់​និង​កក ដែល​កើនឡើង​បាន​៥០,៧% ផលិតផល​ដំឡូងឈើ​កើន​២៥,៨% អង្ករ​កើន​១៩,១% រួម​ទាំង​សាច់​មាន់​កក និង​វេច​ខ្ចប់​កើន​១២,៤% ។
លោកស្រី​បន្ថែម​ថា ការ​នាំ​ចេញ​ទុរេន​បាន​កើនឡើង​១៣៥%​ក្នុង​ខែមេសា មក​ស្មើ​១២​ម៉ឺន​តោន និង​មាន​តម្លៃ​សរុប​២២០​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​២០៧% ។ រីឯ​ការ​នាំ​ចេញ​ទុរេន​ទៅ​កាន់​ប្រទេស​ចិន បាន​លូតលាស់​៧៧៤% មក​ស្មើ​៥​ម៉ឺន​៦​ពាន់​តោន ព្រោះតែ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​អុ​ី​ន​ធើ​រ​ណេ​ត ។

ការ​នាំ​ចេញ​ផលិតផល​ឧស្សាហកម្ម ក៏​កើនឡើង​បាន​១៤​ខែ​ជាប់​ៗ​គ្នា​ដែរ និង​កើន​១២,២%​កាលពី​ខែមេសា មក​ស្មើ​១៤,៧៨​ប៊ី​លាន​ដុល្លារ ព្រោះ​ការ​នាំ​ចេញ​ប្រេង​កើន​៣៩%, ប្លា​ស្ទិ​ក​កើន​២៩%, កុំព្យូទ័រ​និង​គ្រឿង​កើន​២៣,៩% និង​យានយន្ត​-​គ្រឿង​កើន​១៧,៨% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ