ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​វ័យ​ចំណាស់​អង់គ្លេស ត្រៀម​រៀប​ការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ

5 ឆ្នាំ មុន

AFP​ផ្សាយ​ថា លោក​ហ៊ូ​ក ហ្គ្រែ​ន (Hugh Grant) តារា​សម្តែង​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស អាយុ​៥៧​ឆ្នាំ​បាន​ត្រៀម​រៀប​ការ​ជាមួយ​នាង​អ៊ែន​ណា អុ​ី​ប័​៊​រ​ស្តេ​ន​(Anna Eberstein) គូស្នេហ៍​ជនជាតិ​ស៊ុ​យ​អែ​ត​អាយុ​៣៩​ឆ្នាំ…

AFP​ផ្សាយ​ថា លោក​ហ៊ូ​ក ហ្គ្រែ​ន (Hugh Grant) តារា​សម្តែង​វ័យ​ចំណាស់​ជនជាតិ​អង់គ្លេស អាយុ​៥៧​ឆ្នាំ​បាន​ត្រៀម​រៀប​ការ​ជាមួយ​នាង​អ៊ែន​ណា អុ​ី​ប័​៊​រ​ស្តេ​ន​(Anna Eberstein) គូស្នេហ៍​ជនជាតិ​ស៊ុ​យ​អែ​ត​អាយុ​៣៩​ឆ្នាំ ដែល​រស់នៅ​រួម​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​មានកូន​៣​នាក់ ដោយ​រំពឹង​ថា​ពិធី​នេះ​នឹង​កើតឡើង​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ។

តាម​មនុស្ស​ជំនិត​ម្នាក់​បាន​បញ្ជាក់​ថា «​រូបគេ​កំពុង​រំកិល​ទៅ​រក​វ័យ​ចំណាស់ ប៉ុន្តែ​ទីបំផុត​បាន​ក្លាយជា​គ្រួសារ​មួយ​» ។

អាពាហ៍ពិពាហ៍​លើក​នេះ​គឺជា​លើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​អតីត​តារា​សម្តែង​ដ៏​ល្បី​នៅ​ក្នុង​រឿង​«Four Weddings and a Funeral» កាលពី​ឆ្នាំ​១៩៩៤ អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ នៅ​«​ណ​តទី​ង​ហេម​» ចក្រភព​អង់គ្លេស ។

កាលពីដើម​ឆ្នាំ​កន្លង​មក​លោក​ហ្គ្រែ​ន បាន​ទទួល​ប្រាក់​សំណង​ក្រោយ​ពី​ប្ដឹង​ទាមទារ​ការ​ខាតបង់​ពី​ក្រុមហ៊ុន​កាសែត​«The Mirror» ក្រោយ​ពី​អ្នក​សារព័ត៌មាន​ម្នាក់​បាន​លួច​យក​ទិន្នន័យ​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ