ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​លោកតា​អាយុ​៧៣​ឆ្នាំត្រូវអគ្គីភ័យលេបត្របាក់​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ករណី​អគ្គី​ភ័យ​ដែល​បង្ក​ឡើង​ដោយសារ​តែ​ម្ចាស់ផ្ទះ​បើក​ហ្គា​ស​ដាក់​ដាំទឹក រួច​ហ្គា​ស​ក៏​ផ្ទុះ​បាន​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​អស់​មួយ​ចំហៀង រួម​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សាលា…

ខេត្តព្រៃវែង ៖ ករណី​អគ្គី​ភ័យ​ដែល​បង្ក​ឡើង​ដោយសារ​តែ​ម្ចាស់ផ្ទះ​បើក​ហ្គា​ស​ដាក់​ដាំទឹក រួច​ហ្គា​ស​ក៏​ផ្ទុះ​បាន​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​អស់​មួយ​ចំហៀង រួម​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សាលា ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។  

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ ធុ​ច ហ៊​ន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ លោកតា​ម្ចាស់ផ្ទះ​បាន​ដងទឹក​យក​មក​ដាក់​ដាំ តែ​នៅ​ពេល​បើក​
ហ្គា​ស​ដើម្បី​ដាំទឹក​នោះ ស្រាប់តែ​ហ្គា​សបាន​ផ្ទុះ បណ្តាល​អោយ​ផ្ទះ​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​ក្បឿង​បាន​ឆេះ​អស់​ផ្ទះ​មួយ​ចំ​ហៀ​ង និង​រងការ​ខូចខាត​ផ្ទាំង​សូ​ឡា​មួយ និង​សម្ភារ​មួយ​​ចំនួន ។ នៅ​ពេល​កើតហេតុ ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គី​ភ័យ​បាន​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេលវេលា និង​ប្រើប្រាស់​អស់​ទឹក​មួយ​រថយន្ត នៅ​ក្នុង​ហេតុការណ៍​នោះ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ