ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈពេល​៤​ថ្ងៃ​សោះ​ក្រុម​ស៊ី​ម៉ា​ករក​ឃើញ​គ្រាប់​មីន​ដល់​១៨៤​គ្រាប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ត្រឹមតែ​រយៈពេល​បួន​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៥ ខែឧសភា ក្រុម​ស៊ី​ម៉ា​ករក​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ចំនួន​១៨៤ គ្រាប់​នៅ​ចំណុច​ភូមិ​បន្លេច ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ ត្រឹមតែ​រយៈពេល​បួន​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៥ ខែឧសភា ក្រុម​ស៊ី​ម៉ា​ករក​ឃើញ​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​ចំនួន​១៨៤ គ្រាប់​នៅ​ចំណុច​ភូមិ​បន្លេច ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ធូរស្រាល​អារម្មណ៍​យ៉ាង​ខ្លាំង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រាប់​មីន​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ និង​ដោះ​រួចរាល់​នៅ​ទីតាំង​បួន​កន្លែង​ផ្សេង​គ្នា ដែរ​ទី​១ គឺ​រក​ឃើញ​នៅ​ក្រោយ​ផ្ទះ​របស់​ឈ្មោះ​កាក់ រឿ​ន ចំងាយ​២០​ម៉ែត្រ​មាន​គ្រាប់បែក​ចង្កោម​ចំនួន​៥៥​គ្រាប់ ត្រូវ​បាន​រក​ឃើញ និង​ដោះ​រួចរាល់ ។ ទី​២- នៅ​ក្រោយ​ផ្ទះ​របស់​ឈ្មោះ​ច្រឹ​ក បាស់ ចំងាយ​១២៦​ម៉ែត្រ មាន​គ្រាប់បែក​ចង្កោម​ចំនួន​១២៦​គ្រាប់ ។ ទី​៣- នៅ​ក្រោយ​ផ្ទះ​របស់​ឈ្មោះ​លាស់ សា​ម៉េ​ត ចំងាយ​២៥០​ម៉ែត្រ មាន​គ្រាប់កាំភ្លើង​ត្បាល់​ប្រភេទ​៨១​ចំនួន​០១​គ្រាប់ ។ ទី​៤- នៅ​មុខ​ព្រះ​វិហារ​បន្លេច​ចំងាយ​៣០​ម៉ែត្រ មាន​គ្រាប់​ចំនួន​០២ គឺ​ប្រភេទ​១០៥mm និង​៦០mm ។ ហើយ​គ្រាប់​មីន​ទាំងនោះ គឺ​ត្រៀម​កម្ទេច​នៅ​ថ្ងៃក្រោយ ។

ដូច​គ្នា​នេះ​ដែរ​នៅ​ថ្ងៃ​ទី​២៤ ខែ​នេះ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី នៅ​ចំណុច​ដីស្រែ ភូមិ​តា​ម៉ៅ ឃុំ​រា​ធរ ស្រុក​ព្រះស្ដេច មាន​ប្រជាពលរដ្ឋ នៅ​ភូមិ​តា​ម៉ៅ ឃុំ​រា​ធរ​បាន​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរស្រែ ដើម្បី​ព្រោះស្រូវ​នា​ពេល​ខាង​មុខ​ក៏​បាន​ប្រទះ​ឃើញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១​គ្រាប់ ធុន​១៣០ នៅ​ក្នុង​ដីស្រែ​របស់​គាត់​ផង​ដែរ ។
បច្ចុប្បន្ន​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​រា​ធរ​បាន​ស្រះ​បន្លា​ដាក់​ផ្លា​ក​សញ្ញា​ហាមឃាត់ រង​ចាំ​ប្រគល់​ជូន​ក្រុម​ស៊ី​ម៉ាក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ