ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ៗ​សោះ​បែរជា​ឆាត​ណាត់គ្នា មក​វាយតប់​កណ្តាលអធ្រាត្រ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ​ភុល ភស្តា​អធិការ​នគរបាល​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០០​និង​៣០​នាទី ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​ល្បាត​យប់​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​បាន​បង្ក្រាប​ស្រី​ទំនើង​២​ក្រុម ដែល​មាន​គ្នា​ចំនួន​៩​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ​ភុល ភស្តា​អធិការ​នគរបាល​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០០​និង​៣០​នាទី ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​ល្បាត​យប់​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​បាន​បង្ក្រាប​ស្រី​ទំនើង​២​ក្រុម ដែល​មាន​គ្នា​ចំនួន​៩​នាក់ បាន​បង្ក​ហិង្សា​វាយតប់​គ្នា​តាម​ទី​សាធារណៈ ដើម្បី​យក​មក​អប់រំ​ធ្វើ​កិច្ចសន្យា​ឲ្យ អាណាព្យាបាល មក​ធានា​យក​ទៅ​អប់រំ​បន្ត ។

លោក​អធិការ​នគរបាល​ក្រុង​បាន​បញ្ជាក់​ថា ស្រី​ទំនើង​ទាំង​ពីរ​ក្រុម​នេះ មួយ​ក្រុម​មាន​គ្នា​៣​នាក់ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​៦​នាក់ បាន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឆាត​ណាត់ជួប បើក​ឆាកប្រយុទ្ធ​គ្នា ដោយ​មូលហេតុ​ដណ្ដើម​ប្រុស​គ្នា ។

ពួក​គេ​បាន​ណាត់ជួប​វាយតប់​គ្នា​ពីរ​លើក នៅ​យប់​ថ្ងៃ​ទី​២៣ ខែ​នេះ ជួប​វាយ​គ្នា​មួយ​លើក​នៅ​ឆ្នេរ​អូរ​ឈើទាល លុះដល់​យប់មិញ​នេះ បាន​ណាត់​វាយ​គ្នា​មួយ​លើក​ទៀត នៅ​រង្វង់​មូល​ត្រី​ផ្ទោង ហើយ​ត្រូវ​កម្លាំង​ល្បាត​ស្ទាក់​ចាប់​បាន​តែ​ម្តង ។

លោក​ភុល ភស្តា​អធិការ​ក្រុង​បាន​បញ្ជាក់​បន្ថែម​ថា ស្រី​ទាំង​២​ក្រុម​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យក​មក​អប់រំ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ធ្វើការ​អប់រំ ឲ្យ​ធ្វើ​ពលកម្ម ព្រមទាំង​ឲ្យ​អាណាព្យាបាល​មក​ធានា​យក​ទៅ​អប់រំ​បន្ត ។

ក្នុង​ឱកាស​នេះ​ផង​ដែរ លោក​អធិការ​បាន​សំណូមពរ សូម​អាណាព្យាបាល​ទាំងឡាយ​ចូលរួម​ជាមួយ​សមត្ថកិច្ច​អប់រំ​កូនចៅ​ឲ្យ​ចៀសវាង​អំពី​បញ្ហា​គ្រឿងញៀន និង​គ្រឿង​អបាយមុខ​ផ្សេង​ៗ​ទាំងឡាយ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច គ្រួសារ​ឲ្យ មានការ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ