ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​កា.ប់​ស្ត្រី​ម្នាក់​ជា​ច្រើន​កាំបិត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សារ​កាប់​ជា​ច្រើន​កាំបិត​ទៅ​ស្ត្រី​ម្នាក់​នៅ​ខេត្តរតនគិរី ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់​) បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សារ​កាប់​ជា​ច្រើន​កាំបិត​ទៅ​ស្ត្រី​ម្នាក់​នៅ​ខេត្តរតនគិរី ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់​) បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សាលាឃុំ​កក់ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​ឈ្មោះ​រ៉ា​ន់ រស្មី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ច្រា​យ រស់នៅ​ភូមិ​ឃុំ​ខាងលើ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់​) កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​សាលាឃុំ​កក់ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

ជនសង្ស័យ​នោះ​បាន​កាប់​ត្រូវជា​ច្រើន​កាំបិត​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សល់ បៀ​ន ភេទ​ស្រី​អាយុ​២៨​ឆ្នាំ ជនជាតិ​ច្រា​យ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ហើយ​សាច់ញ្ញាតិ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ចំណែក​ជនសង្ស័យ​សមត្ថ​មិ​ច្ច​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​ស្រុក ដើម្បី​បំពេញបែបបទ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ