ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំ​អត់ ​យន្តហោះម៉ាឡេស៊ីMH370​ដែលបាត់ ពេលនេះគេគ្រោងបញ្ឈប់​ការរុករក

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​សី​ុ ៖ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ថ្មី​ម៉ា​ឡេ​សី​ុ​លោក ANTHONY LOKE SIEW FOOK ថ្លែង​កាលពី​ថ្ងៃ​ទី​២៣​ ឧសភា​ថា ការ​រុករក​យន្តហោះ​ជើងហោះហើរ…

ប្រទេស​ម៉ា​ឡេ​សី​ុ ៖ រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​ថ្មី​ម៉ា​ឡេ​សី​ុ​លោក ANTHONY LOKE SIEW FOOK ថ្លែង​កាលពី​ថ្ងៃ​ទី​២៣​ ឧសភា​ថា ការ​រុករក​យន្តហោះ​ជើងហោះហើរ MH370 របស់ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​សី​ុ MALAYSIA AIRLINES នឹង​បញ្ឈប់​ចាប់ពី​ថ្ងៃ​ទី​២៩​ ឧសភា​ទៅ ខណៈ​ក្រុមហ៊ុន​ឯកជន​អា​មេ​រិ​ក​ខាង​រុករក​បាតសមុទ្រ OCEAN INFINITY ត្រៀម​បញ្ចប់​ការ​រុករក​របស់​ខ្លួន ដែល​រហូត​មក​ទល់​ពេល​នេះ​ពុំ​បាន​ផល​អ្វី ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​រដ្ឋមន្ត្រី​រូប​នេះ និយាយ​ថា​ការ​រុករក​នៅ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩​ឧសភា ហើយនឹង​លែង​មានការ​តាម​រុករក​ទៀត​ហួស​ពី​ថ្ងៃ​នោះ ។ ក្រុមហ៊ុន​រុករក​ត្រូវ​បញ្ចប់​បេស​កម្ម​៩០​ថ្ងៃ​របស់​ខ្លួន​តាម​កុងត្រា​កំណត់ ។

សេចក្ដីថ្លែងការណ៍​នោះ​ធ្វើ​ឡើង ខណៈ​រដ្ឋ​ភិ​បាល​ថ្មី​ដឹកនាំ​ដោយ​នាយក​រដ្ឋ​ម​ន្ត្រី​លោក​មហាធៀរ​មហា​ម៉ា​ដ ប្រកាស​ពី​វិធានការ​មួយ​ចំនួនចំ​ដៅ​ត្រួតពិនិត្យ​ការ​ចំណាយរបស់​រដ្ឋាភិបាលប្រឈម​មុខ​នឹង​បំណុល​ដែល​មាន​ខ្ពស់​បំផុត ។

មុន​នេះ​នាយក​រដ្ឋ​ម​ន្ត្រី​ថ្លែង​ទៅ​កាន់​សារព័ត៌មានថា រដ្ឋាភិបាល​ថ្មី​នឹង​ពិនិត្យ​ហើយ​ប្រហែលជាបញ្ឈប់​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​រវាងរដ្ឋាភិបាល​មុន​ និង​ក្រុមហ៊ុន OCEANINFINITY ។ ប្រសិនបើ​យើង​យល់​ថា​វា​មិន​ចាំបាច់ នោះ​យើង​នឹង​មិន​បន្ត​កុងត្រា​ទៀត​ទេ ៕