ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ណែនាំ Munny នៅ​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​ម៉ាក​សញ្ញា​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ថ្មី​ដំបូង​របស់​ខ្លួន​ជាមួយ​រូបរាង​ម៉ា​ស្ក​ត់ Munny កាលពី​ថ្ងៃ​ទី​២១ ខែឧសភា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភោគី​ត្រា ។…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា​ថ្មី​ដំបូង​របស់​ខ្លួន​ជាមួយ​រូបរាង​ម៉ា​ស្ក​ត់ Munny កាលពី​ថ្ងៃ​ទី​២១ ខែឧសភា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភោគី​ត្រា ។

តើ Munny ជា​អ្វី ? ចាប់តាំងពី​ការ​បោះទុន​វិនិយោគ​លើ​ប្រព័ន្ធ​ទូរគមនាគមន៍​ប្រមាណ​ជាង​៩​ឆ្នាំ​កន្លង​មកនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ក្លាយជា ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ឈានមុខ​គេ និង លំដាប់ថ្នាក់​លេខ​១ ទៅ​លើ​គុណភាព និង​បណ្តាញ​សេវា​គ្របដណ្តប់​ទូ​ទាំង​ប្រទេស​កម្ពុជា ។

ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​នាំ​មក​នូវ ភាព​កាន់តែ​ស្រស់ថ្លា កាន់តែ​ជិត​ស្និទ្ធ និង​កាន់តែ​រួសរាយ និង​ទាក់ទាញ ។ ទាំង​អស់នេះ គឺជា​អ្វី​ដែល​ក្រុមហ៊ុន​ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​របស់​ខ្លួន ហើយ Munny ត្រូវ​បាន​ជ្រើសរើស​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​បន្ត​នូវ​គុណ​តម្លៃ​នេះ ។
Munny គឺជា​និមិត្តរូប​ដែល​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ផ្តូ​ច​ផ្តើម​ឡើង​ដែល​កើត​ចេញពី​និមិត្តសញ្ញា​របស់​មិត្ត​ហ្វូ​ន ។ Munny បាន​កំពុង​តែ​ជួយ​មិត្ត​ហ្វូ​ន​អស់​រយៈពេល​ជាង​៩​ឆ្នាំ​នៅ​កម្ពុជា ដែល​ជួយ​ណែនាំ​អតិថិជន​ជាមួយនឹង​តម្រូវការ​របស់​ពួក​គេ ។

ឥលូវ​នេះ​គាត់​សម្រេចចិត្ត​ទៅ​ជួប​អតិថិជន​គ្រប់​ទីកន្លែង ។ Munny មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «​ជា​មនុស្ស​ឆ្លាត ជា​មនុស្ស​ដែល​ដឹង​រាល់​អ្វី​ៗ​ទាំងអស់​» ហើយ Munny ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល គឺជា​អ្នក​យកចិត្តទុកដាក់ និង​ជា​អ្នក​ច្នៃប្រឌិត​ខ្ពស់​៖ – ការ​យកចិត្តទុកដាក់ គឺ​គាត់​ស្តាប់​ស្វែង​យល់ និង​ជួយ​អតិថិជន​ទៅ​វិញ​ទៅ​មក គ្រប់​គ្នា​ទាំងអស់ ដើម្បី​ផ្តល់​នូវ​សេវា​ដ៏​សម​ស្រប​មួយ​ដែល​ជា​តម្រូវការ​របស់​អតិថិជន ហើយ​វា​ក៏​មាន​ន័យ​ថា ជា​ទំនួល​ខុស​ត្រូវ​នៅ​ក្នុង​សង្គម​ផង​ដែរ ។ – អ្នក​ច្នៃប្រឌិត ៖ មាន​ន័យ​ថា ជា​អ្នក​ឈានមុខ​គេ​នៅ​ក្នុង​នុ​វា​នុ​វត​ន៍​ព្រមទាំង​ការ​គោរព និង​ទទួលយក​គ្រប់​យោបល់​ទាំងអស់ ទោះបី​បញ្ហា​កើត​ចេញ​មក​ពី​ទីណា​ក៏​ដោយ ថ្មី ឬ​ចាស់ ដូច្នេះ​ហើយ​Munny ផ្តល់​នូវ​ភាព​ប្លែក ហើយ​ផ្តល់​សេវាកម្ម និង​ផលិតផល​បាន​យ៉ាង​ល្អ ជូន​គ្រប់​អតិថិជន​ទាំងអស់ ។

សម្រាប់​រូបរាង​លក្ខណៈ​របស់ Munny Munny គឺ​មាន​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​មាន​ន័យ​ថា គាត់​រស់នៅ​ដោយ​គ្មាន​ភាព​បំភាន់ និង​ការ​ក្លែងបន្លំ , គេ​ផ្តោត​ទៅ​លើ​ភាព​ជាក់ស្តែង ច្បាស់លាស់ គាត់​ជា​អ្នក​ជួយ​យកអាសារ សាមញ្ញ និង​ជា​មិត្ត​ជិត​ស្និទ្ធ និង​ប្រាកដនិយម​ទៅ​គ្រប់​ៗ​គ្នា ។ ហើយ​គាត់ គឺជា​«​បងប្រុស​» ពិតប្រាកដ​សម្រាប់​អ្នក​រាល់គ្នា​ផង​ដែរ ៖ – មិត្ត​ជិត​ស្និត គាត់​ជា​បុគ្គល​ដែល​នៅ​ជិតដិត​ជាង​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​អ្នក​ទៅ​ទៀត ។ ជា​បងប្រុស​ធំ​ដែល​តែងតែ​ស្តាប់​នឹង​យល់​អ្នក​រាល់គ្នា ។ – អ្នក​ជួយ​យកអាសារ គាត់ គឺ​ពិតជា​ត្រៀមខ្លួន និង​ស្រលាញ់​នូវ​ការ​ជួយ​ផ្តល់​ដំបូន្មាន​ដ៏​មាន​ន័យ និង​ចូលរួម​គ្រប់​សកម្មភាព ។ គាត់​ពិតជា​អន្ទះសារ និង​សប្បាយចិត្ត​ក្នុង​ជួយ​មនុស្ស​គ្រប់​គ្នា​ចេញពី​បញ្ហា​តូច​បំផុត ។ – បុគ្គល​ដែល​ឆ្លាត​បំផុត គាត់ គឺ​ពិតជា​អស្ចារ្យ ម្ខាង​គាត់​ឆ្លាត មានចំណេះ​ដឹង​ខ្ពស់ និង​ម្ខាង​ទៀត​គាត់​កំប្លែង និង​កម្សាន្ត ។

ដែល​នេះ​ធ្វើ​ឲ្យ​គាត់​ជា​បុគ្គល​ដែល​ទាក់ទាញ​បំផុត និង​ធ្វើ​ឲ្យ​គាត់​ក្លាយជា​អ្នកនាំពាក្យ​ដ៏​ច្នៃប្រឌិត ។ – ជា​បុគ្គល​សាមញ្ញ គាត់​មិន​បង្ហាញ​ពី​ភាព​និយាយ​ច្រើន ប៉ុន្តែ​គាត់​នឹង​និយាយ​នូវ​អ្វី​ដែល​គាត់​មាន​ដូច​ជា រូបរាង​របស់​គាត់ Munny ឆ្ពោះទៅ​កាន់​ជីវិត​ថ្មី កាន់តែ​ទាន់សម័យ Munny គឺជា​អ្នក​ត​ភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​បំផុត​រវាង​មិត្ត​ហ្វូ​ន និង​អតិថិជន ។

Munny ដើរតួ​នាទី​ជា​អ្នក​ភ្ចា​ប់​យល់​ពី​មិត្ត​ដែល​តែង​ស្តាប់​ទៅ​នឹង​តម្រូវការ​អតិថិជន និង​យល់​កាន់តែ​ច្បាស់​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវការ ផ្តល់​នូវ​ភាព​ច្បាស់លាស់ គ្រប់​អ្វី​ៗ​ទាំងអស់​ដែល​អ្នក​ត្រូវការ ។ គាត់​នឹង​ជួយ​មិត្ត​ហ្វូ​ន ដើម្បី​រួមចំណែក​ជិ​វិត​ដ៏​ទាន់សម័យ និង​រួសរាយ​ជូន​ដល់​គ្រប់​ៗ​គ្នា​នៅ​កម្ពុជា​ប្រកបដោយ​ភាព​សកម្ម និង​ច្នៃប្រឌិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ