ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​អាជ្ញាធរ​ជួយពិនិត្យ​ផ្លូវ​មួយ​ខ្សែ​ ដែល​កំពុង​ទ្រុឌទ្រោម​នេះ​ផង​…!

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​ចាប់ពី​ចំណុច​ភូមិ​ពូ​ត្រុំ ក្រុង​សែន​មនោ​រម្យ រហូត​ទៅ​ដល់​​ភូមិ​មេ​ម៉​ង់​ចុង​ផ្លាស់ (ចម្ងាយ​៥៥គីឡូម៉ែត្រ​ពីទីរួមខេត្ត​មណ្ឌលគិរី ) គឺ​កំពុង​​មាន​ស្ថាន​ភាព​​ខូច​យ៉ាង​ដំណំ ដែលបង្កឱ្យ​​​ប្រជាពលរដ្ឋ​​​​ពិបាក​​​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​​​ខ្លាំង…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​ចាប់ពី​ចំណុច​ភូមិ​ពូ​ត្រុំ ក្រុង​សែន​មនោ​រម្យ រហូត​ទៅ​ដល់​​ភូមិ​មេ​ម៉​ង់​ចុង​ផ្លាស់ (ចម្ងាយ​៥៥គីឡូម៉ែត្រ​ពីទីរួមខេត្ត​មណ្ឌលគិរី ) គឺ​កំពុង​​មាន​ស្ថាន​ភាព​​ខូច​យ៉ាង​ដំណំ ដែលបង្កឱ្យ​​​ប្រជាពលរដ្ឋ​​​​ពិបាក​​​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​​​ខ្លាំង ​ខណៈ​ផ្លូវ​នេះត្រូវ​រង​ការ​ខូច​ដោយ​សារ​តែ​រថ​យន្ត​ធំ​ៗ​ដឹក​លើស​ចំណុះ​​បើក​​ឆ្លង​កាត់​ស្ទើរ​តែ​រាល់​ថ្ងៃ ដោយ​​មិនមាន​​ឃើញ​​​អាជ្ញា​ធរ​​​ចុះត្រួត​ពិនិត្យ​​​នោះ
​ឡើយ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដែល​បង្ក​ឱ្យ​ខូច​ផ្លូវ​​នេះត្រូវ​អ្នក​ភូមិអះអាង​ថា​ គឺ​ភាគច្រើន​​ខាង​រថយន្ត​ដឹក​ប្រេង​ឱ្យ​ក្រុមហ៊ុន​រែង​មាស​ «រ៉ុ​ង​ឆេ​ង» ដែល​ជា​ក្រុមហ៊ុន​កំពុង​សង្ស័យ​បង្ហូរ​កាក​សំណល់​គីមី​ចូល​ក្នុង​ទឹក​ធម្ម​ជាតិ​នោះ ដោយ​ក្នុង​មួយ​ថ្ងៃ​ គឺរថយន្ត​​ធុនធំ​ទាំងនេះ​​បើក​ចេញ​-​ចូល​១៥​គ្រឿង​ឯណោះ ។ ​គួប​ផ្សំ​​ក្នុង​រដូវ​​ធ្លាក់​ភ្លៀង​​ផង ក៏រឹត​​បង្ក​ឱ្យ​ផ្លូវ​កាន់តែ​ទ្រុឌទ្រោមទៅ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ប្រភព​បន្ត​ថា ទាក់ទិន​បញ្ហា​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្នើ​សុំ​​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធទាំង​អស់​ មេត្តា​ជួយ​ដោះ​ស្រាយ​​​ជូន​ពួក​គាត់​​ផង ព្រោះ​សព្វថ្ងៃ​ពួក​គាត់​មានការ​លំបាក​ខ្លាំងណាស់​​ក្នុង​ការ​ធ្វើ​ដំណើរ ​ដើម្បី​ចេញ​ប្រកប​របរ​ចិញ្ចឹម​ក្រពះ ព្រោះ​ការ​ធ្វើ​​ដំណើរ​ម្តងៗ ​គឺ​ត្រូវ​ចំណាយពេល​អស់​រាប់​ម៉ោង​ឯណោះ ។

អត្ថបទសរសេរ ដោយ