ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មយន្តហោះ​ដឹកអ្នក​ដំណើរម៉ាឡេស៊ី MH17 ត្រូវគេ​បា.ញ់ទម្លាក់​

5 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ​៖ ​ពួក​អ្នក​សើ​ុ​ប​អង្កេត​អន្តរជាតិ លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៤ ​ឧសភា​ថា មី​សី​ុ​ល​ដែល​បាញ់​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​សី​ុ​ជើងហោះហើរ MH17 ពីលើ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​២០១៤ គឺ​មក​ពី​កងឯកភាព​យោធា​រុ​ស្សី​ុ​មួយ ប៉ុន្តែ​ពុំ​និយាយ​ថា​តើ​នរណា​ជា​អ្នក​បាញ់​ឡើយ​។…

ប្រទេស​អ៊ុយ​ក្រែ​ន ​៖ ​ពួក​អ្នក​សើ​ុ​ប​អង្កេត​អន្តរជាតិ លាតត្រដាង​កាលពី​ថ្ងៃ​ទី​២៤ ​ឧសភា​ថា មី​សី​ុ​ល​ដែល​បាញ់​ធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​សី​ុ​ជើងហោះហើរ MH17 ពីលើ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​២០១៤ គឺ​មក​ពី​កងឯកភាព​យោធា​រុ​ស្សី​ុ​មួយ ប៉ុន្តែ​ពុំ​និយាយ​ថា​តើ​នរណា​ជា​អ្នក​បាញ់​ឡើយ​។

ប្រទេស​រុ​ស្សី​ុ​បាន​បដិសេធ​ភ្លាម​ៗ​ការ​សន្និដ្ឋាន​នោះ ដោយ​អះអាង​ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​ក្រសួងការបរទេស​ថា នោះ​ជា​ការ​ចេះ​តែ​និយាយ សំដៅ​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រទេស​ខ្លួន នៅ​មុខ​សហគមន៍​អន្តរជាតិ​។
អ្នក​សើ​ុ​ប​អង្កេត​ជនជាតិ​ហូ​ឡង់​ម្នាក់ លោក WILBERT PAULISSEN ប្រកាស​ថា ពួក​អ្នក​សើ​ុ​ប​អង្កេត​សន្និដ្ឋាន​ថា​មី​សី​ុ​ល BOUK TELAR ដែល​បាញ់​ធ្លាក់​យន្តហោះ​MH17​ជា​មី​សី​ុ​លម​ក​ពី​កងពលតូច​ការពារ​អាកាស​ទី​៥៣ មាន​មូលដ្ឋាន​នៅ តំបន់ KOURSK​រុ​ស្សី​ុ​ ។ ​លោក​អះអាង​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ហូ​ឡង់​ដោយ​បង្ហាញ​បណ្ដា​អំបែង​មី​សី​ុ​ល​នេះ​។

ក្រសួង​ការពារ​ប្រទេស​រុ​ស្សី​ុ ក្នុង​សេចក្ដី​ប្រកាស​មួយ​អះអាង​ថា ក្រុង​មូ​ស្គូ​ជា​ថ្មី​ម្ដងទៀត​បដិសេធ​ការ​ជាប់​ទាក់ទិន របស់​ខ្លួន​ក្នុង​សោកនាដកម្ម​នេះ​ ។​ ពុំ​មាន​មី​សី​ុ​ល​ការពារ​អាកាស​ណាមួយ របស់​កងទ័ព​រុ​ស្សី​ុ​បញ្ជូន​ឆ្លងកាត់​ព្រំដែន រវាង​រុ​ស្សី​ុ​និង​អ៊ុយ​ក្រែ​ន​ឡើយ​ ។ ​ក្រសួង​នោះ​ចោទ​លើ​បណ្ដា​កងឯកភាព​យោធា​អ៊ុយ​ក្រែ​ន​ដែល​ប្រើ បណ្ដា​មី​សី​ុ​ល BOUK៕