ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​គ្រាប់បែក​ក្នុង​ភោជនីយ​ដ្ឋាន​មួយ​

5 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ​៖ ​អាជ្ញាធរ​រាយការណ៍​ថា បុរស​២​នាក់​បាន​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់ កាលពី​ថ្ងៃ​ទី​២៤​ឧសភា ក្នុង​ភោជនីយដ្ឋាន​មួយ​នៃ​ទីក្រុង MISSISSAUGA កា​ណា​ដា​បណ្ដាល​ឲ្យ​មនុស្ស​១៥​នាក់ រងរ​បួ​ួ​ស​មុន​ពេល​ពួក​គេ​គេចខ្លួន​។ ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​២២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក…

ប្រទេស​កា​ណា​ដា ​៖ ​អាជ្ញាធរ​រាយការណ៍​ថា បុរស​២​នាក់​បាន​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់ កាលពី​ថ្ងៃ​ទី​២៤​ឧសភា ក្នុង​ភោជនីយដ្ឋាន​មួយ​នៃ​ទីក្រុង MISSISSAUGA កា​ណា​ដា​បណ្ដាល​ឲ្យ​មនុស្ស​១៥​នាក់ រងរ​បួ​ួ​ស​មុន​ពេល​ពួក​គេ​គេចខ្លួន​។

ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​២២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​ភោជនីយដ្ឋាន BOMBAY BHEL ។​មនុស្ស​១៥​នាក់​រង​របួស ក្នុង​នោះ​៣​នាក់​របួសធ្ងន់​ ។​ ការ​វាយប្រហារ​ភេរវកម្ម​នេះ​នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ​។ ​ប៉ូលិស​តាម​TWITTER បាន​ចេញផ្សាយ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​មនុស្ស​២​នាក់ ចូល​ក្នុង​ភោជនីយដ្ឋាន​នោះ ដោយ​ម្នាក់​ហាក់ដូចជា​កាន់​របស់​អ្វីមួយ​។

កាលពី​មួយ​ខែ​មុន បុរស​ម្នាក់​បាន​បើករថយន្ត​ដឹក​ជញ្ជូន​ធុន​តូច​១​គ្រឿង បំ​បុក​មនុស្ស​ម្នា​ពេល​ម៉ោង ស្រស់ស្រូប​អាហារ​ថ្ងៃត្រង់ នៅ​ទីក្រុង​តូ​រ៉ុ​ង​តូប​ណ្ដា​ល​ឲ្យ​មនុស្ស​១០​នាក់​ស្លាប់​ហើយ​១៥​នាក់​ទៀត​រង​របួស​។​ទីក្រុង MISSISSAUGA ស្ថិត​នៅ​ជាប់​បឹង​អុ​នតា​រី​យ៉ូ​ចម្ងាយ​៣០​គីឡូម៉ែត្រ ខាងលិច​ទីក្រុង​តូ​រ៉ុ​ង​តូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ