ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៤​គ្រឿង​បុក​ត​កន្ទុយ​គ្នា​លើ​ផ្លូវជាតិ​លេខ​៣១

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​៤​គ្រឿង​បុក​ត​កន្ទុយ​គ្នា​នៅ​លើ​ផ្លូវជាតិ​លេខ​៣១ តែ​អត់​មាន​អ្នក​រង​របួស ដែល​រថយន្ត​៤​គ្រឿង​ម៉ាក់​ផ្សេង​ៗ​គ្នា បាន​បុក​គូថ​គ្នា កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៥ ខែឧសភា នៅ​មុខ​ផ្លូវ​ចូល​ទៅ​រោងចក្រ​ចិន​ភ្នំ​ប្រាសាទ…

ខេត្តកំពត ៖ រថយន្ត​៤​គ្រឿង​បុក​ត​កន្ទុយ​គ្នា​នៅ​លើ​ផ្លូវជាតិ​លេខ​៣១ តែ​អត់​មាន​អ្នក​រង​របួស ដែល​រថយន្ត​៤​គ្រឿង​ម៉ាក់​ផ្សេង​ៗ​គ្នា បាន​បុក​គូថ​គ្នា កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៥ ខែឧសភា នៅ​មុខ​ផ្លូវ​ចូល​ទៅ​រោងចក្រ​ចិន​ភ្នំ​ប្រាសាទ ភូមិ​ជ្រោះ​តា​សោម ឃុំ​ប្រាសាទភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ។

នគរបាល​ចរាចរណ៍​ស្រុក​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​៤​គ្រឿង​ដែល​បាន​គូថ​បន្ត​គ្នា បើក​ស្រប​ទិស​គ្នា​មក​ពី​ជើង​ទៅ​ត្បូង​លុះ​មក​ដល់​ចំណុច​ផ្លូវ​ចូល​ផ្លូវ​ភ្នំ​ប្រសាទ​នោះ មាន​រថយន្ត ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AC-4965 បន្ថយល្បឿន​ដែរ ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​មក ពណ៌​ស ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AQ-2167​បុក​ពីក្រោយ ហើយ​ជ្រុល​ចុះ​ទៅ​ក្នុង​ស្រែ និង​រថយន្ត​មួយទៀត​មាន​២៥​កៅអី ពាក់​ស្លាក់​លេខ​ភ្នំពេញ 3C-1434 ទៅ​បុក​គូទ​រថយន្ត​ពណ៌​ស​ខាងលើ នៅ​ពេល​បន្ថយល្បឿន​មាន​រថយន្ត​សាំ​យ៉ុ​ង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-9036 បុក​ពីក្រោយ​បន្ត​ទៀត ។

នគរបាល​បាន​និយាយ​ថា រថយន្ត​៤​គ្រឿង​បុក​គូថ​គ្នា​បន្ត​នេះ ដោយ​មាន​រថយន្ត​ពីមុខ​បានឃើញ​រថយន្ត​ដឹក​ដី​ចេញ​មក​ពី​ភ្នំ​ប្រសាទ​ឡើង​មក​កាន់​ផ្លូវជាតិ ទើប​មាន​រថយន្ត​មុខ​បាន​បន្ថយល្បឿន​ទើប​មានការ​បុក​បន្ត​គ្នា​បែប​នេះ ប៉ុន្តែ​ក៏​គ្មាន​មាន​អ្នក​រង​គ្រោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ