ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំផ្លាញព្រៃលិចទឹកព្រៃកោងកាងគឺ​នៅតែមាន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ស្រុក​ព្រៃ​នប់​នៅ​តែ​បន្ត​មាន​វិធានការ​ក្តៅ ទៅ​លើ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ព្រៃកោងកាង​ សាងសង់​របងសង់រោង ឬ​ខ្យូ​ស​រំលោភ​ចូល​ក្នុង​ដី​ចំណី​ព្រែក ដោយ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​រុះរើ បន្ទាប់​ពី​ម្ចាស់សំណង់​មួយ​ចំនួន​មិន​គោរព​តាម​កិច្ចសន្យា​របស់​ក្រុម​កា​ងារ​ ដែល​បាន​ហាមឃាត់ និង​ចុះ​ណែនាំ​ឱ្យ​រុះរើ​ដោយ​ផ្ទាល់…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ស្រុក​ព្រៃ​នប់​នៅ​តែ​បន្ត​មាន​វិធានការ​ក្តៅ ទៅ​លើ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ព្រៃកោងកាង​ សាងសង់​របងសង់រោង ឬ​ខ្យូ​ស​រំលោភ​ចូល​ក្នុង​ដី​ចំណី​ព្រែក ដោយ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​រុះរើ បន្ទាប់​ពី​ម្ចាស់សំណង់​មួយ​ចំនួន​មិន​គោរព​តាម​កិច្ចសន្យា​របស់​ក្រុម​កា​ងារ​ ដែល​បាន​ហាមឃាត់ និង​ចុះ​ណែនាំ​ឱ្យ​រុះរើ​ដោយ​ផ្ទាល់ ដោយសារ​ការ​សាងសង់​និងការ​កាប់​ព្រៃ​លិច​ទឹក​នោះ គឺ​ស្ថិត​ក្នុង​ដី​ចំណី​ព្រែក​សាធារណៈ​របស់​រដ្ឋ ។

បច្ចុប្បន្ន រដ្ឋបាល​ខេត្ត​កំពុង​បង្កើន​ការ​យកចិត្ត​ទុកដាក់​ថែរក្សា​ការពារ និង​ហាមឃាត់​យ៉ាង​តឹង​រុ​ឹ​ង​មិន​ឱ្យ​អនុញ្ញាត​ដាច់ខាត ទោះបីជា​ជ្រក​ក្រោម​ស្លាក​អ្វី​ក៏​ដោយ ឱ្យ​តែ​ប៉ះពាល់​ដី​ចំណី​សាធារ​ណៈ ជា​ពិសេស​ប្រឡាយ អូរ ព្រែក ។ ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា កន្លង​មក ក្រុមការងារ​រដ្ឋបាល​ស្រុក​ដឹកនាំ​ដោយលោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​សាលាស្រុក​ព្រៃ​នប់ បាន​ចុះ​រុះរើ​ការ​សង់​ខ្យូ​ស​ទំហំ​៣​ម៉ែត្រ
គុណ​នឹង​៣​ម៉ែត្រ ជីក​ប្រឡាយ​ទទឹង​៣​ម៉ែត្រ បណ្តោយ​ប្រមាណ​៤៥០​ម៉ែត្រ​នៅ​តាម​បណ្តោយ​ខាងក្នុង​ទំនប់​ប៉ុ​ល​ឌែ​(​ទំនប់​ការពារ​ទឹកប្រៃ​)​ចំណុ​ច​ខាងក្រោយ​ឡឥដ្ឋ ស្ថិត​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ។ ក្រុមការងារ​បាន​រុះរើ​ខ្យូ​ស​ចោល និង​បាន​នាំ​យក​ម៉ូតូ​ដែល​ម្ចាស់​រត់គេច​ខ្លួន​ចំនួន​៤​គ្រឿង​មក​រក្សា​ទុកជា​បណ្តោះអាសន្ន រង់ចាំ​ម្ចាស់​ចូល​មក​ទទួល​ការ​ណែនាំ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ព្រៃ​លិច​ទឹក​ដើម​កោង​កាងនៅ​ជួរ​តាម​ទំនប់​ការពារ​ទឹកប្រៃ​បច្ចុប្បន្ន កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់ ដោយ​ខ្លះ​កាប់​សាងសង់​រោង ខ្លះ​ទៀត​កំពុង​ដើរ​បាញ់ថ្នាំ​កំណត់ចំណាំ​ជា​ព្រំ​ដី​របស់​ខ្លួន ហាក់ដូចជា​ពុះ​ចែក​គ្នាកាន់កាប់​យ៉ាង​អនាធិបតេយ្យ ។ ទីតាំង​ទាំងនោះ​ជ្រក​ក្រោម​រូបភាព​ចិញ្ចឹម​ត្រី ហើយ​ព្រៃ​លិច​ទឹក​នៅ​ទីនោះ ក៏​ត្រូវ​បាន​កាប់​បំផ្លាញ​ដើម្បី​សាងសង់​លំនៅ​ឋាន ដែល​រហូត​មក​ដល់​ពេល​នេះ​សកម្មភាព​កាប់​ឆ្ការ​តាម​ជួរ​ទំនប់​នោះ​មានការ​រាលដាល​ជា​បន្តបន្ទាប់ ។ ចំពោះ​ទីតាំង​ដែល​សង់​រួច​ជាមួយ​នឹង​រូបភាព​ចិញ្ចឹម​ត្រី​នោះ គេ​នៅ​ពុំ​ទាន់​ឃើញ​អាជ្ញា​ធរមាន​ចំណាត់ការ​ណាមួយ​នៅឡើយ​ទេ បន្ទាប់​ពី​អាជ្ញា​បាន​ចុះ​ណែនាំ​១​លើក​ជា​២​លើក​មក​ហើយ ។ ការ​ទុក​ឱ្យ​អ្នក​រំលោភ​ទាំងនោះ​បន្ត​ធ្វើ​បែប​នេះ នឹង​ជំរុញ​ឱ្យ​អ្នក​ថ្មី​ៗ​ទៀត​នាំ​គ្នា​ធ្វើ​តាម​ពេល​អាជ្ញាធរ​ដកថយ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ