ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ជីវិត​ទារិកា​ម្នាក់​ដោយសារ​តែ​ឪពុក​ភ្លេច​យក​ចេញពី​ឡាន

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារិកា​ម្នាក់​ដែល​ទើបតែ​មាន​អាយុ​១​ខួប ត្រូវ​បាន​ផុតដង្ហើម​ដោយសារ​តែ​ឪពុកចិញ្ចឹម​របស់​នាង​ភ្លេច​យក​នាង​ចេញពី​ក្នុង​ឡាន ។ រឿងរ៉ាវ​នេះ​កើតឡើង​នៅ​កាលពី​ថ្ងៃ​ពុធ នា…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារិកា​ម្នាក់​ដែល​ទើបតែ​មាន​អាយុ​១​ខួប ត្រូវ​បាន​ផុតដង្ហើម​ដោយសារ​តែ​ឪពុកចិញ្ចឹម​របស់​នាង​ភ្លេច​យក​នាង​ចេញពី​ក្នុង​ឡាន ។ រឿងរ៉ាវ​នេះ​កើតឡើង​នៅ​កាលពី​ថ្ងៃ​ពុធ នា East Nashville សហរដ្ឋអាមេរិក ។ បុរស​ជា​ឪពុកចិញ្ចឹម​របស់​ទារិកា​ដែល​ស្លាប់​បាន​ចត​រថយន្ត​ចោល​ដើម្បី​យក​កូនស្រី​ម្នាក់​ទៀត​ដាក់​នៅ​សាលា ។

ទារិកា​កំសត់​ត្រូវ​បាន​ឪពុក​ភ្លេច​ទុក​ចោល​ក្នុង​រថយន្ត​កណ្តាល​ហាលថ្ងៃ​ក្តៅ​ហួតហែង ។ ទាល់តែ​ដល់​ពេល​ល្ងាច​ទើប​ម្តាយចិញ្ចឹម​របស់​នាង​ឃើញ​នាង ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ ជា​អកុសល ជីវិត​ក្មេង​អាយុ​១​ខួប​មិន​អាច​ជួយ​បាន​ទោះបីជា​គ្រូពេទ្យ​ខំប្រឹង​យ៉ាងណា​ក៏​ដោយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​ភ្លេច​កូន​ក្នុង​រថយន្ត​នេះ​បាន​កើត​ឡើងជា​ញឹកញយ​ហើយ​តែងតែ​ផ្តល់​វិប្បដិសារី​ដល់​ម្តាយ​ឪពុក​គ្រប់​រូប ។ ហេតុ​ដូចនេះ​ហើយ សូម​លោក​អ្នក​ប្រុង​ប្រយ័ត្ន និង មើល​ឲ្យ​សព្វគ្រប់​ជ្រុងជ្រោយ​មុន​ពេល​ចាក​ចេញពី​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ