ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​តែ​មាន​សក្ដានុ​ពល​ខ្ពស់​សម្រាប់​ការ​វិនិយោគ​របស់​កូរ៉េ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​ជា​ប្រទេស​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​កូរ៉េ ដើម្បី​បោះទុន​វិនិយោគ ទោះបី​សព្វថ្ងៃ​ការ​វិនិយោគ​របស់​វិនិយោគិន​កូរ៉េ​មិន​ទាន់​ច្រើន ដូច​ការ​វិនិយោគ​ពី​ប្រទេស​ចិន និង​ជប៉ុន​ក្ដី ។…

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​ជា​ប្រទេស​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ក្រុមហ៊ុន​កូរ៉េ ដើម្បី​បោះទុន​វិនិយោគ ទោះបី​សព្វថ្ងៃ​ការ​វិនិយោគ​របស់​វិនិយោគិន​កូរ៉េ​មិន​ទាន់​ច្រើន ដូច​ការ​វិនិយោគ​ពី​ប្រទេស​ចិន និង​ជប៉ុន​ក្ដី ។

លោក Lee Hyuk អគ្គលេខាធិការ​នៃ​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្ដី​ពី ការ​ពង្រឹង​ការ​ប្រកួតប្រជែង​នៃ​ម្ហូបអាហារ​ខ្មែរ និង​ការ​វេច​ខ្ចប់ ដែល​ជា​ការ​រៀបចំ​របស់​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ និង​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ម្សិលមិញ​ថា ទោះបីជា​សព្វថ្ងៃ ការ​វិនិយោគ​របស់​ប្រទេស​កូរ៉េ​នៅ​កម្ពុជា នៅ​មាន​កម្រិត បើ​ធៀប​នឹង​ការ​វិនិយោគ​របស់​ប្រទេស​ចិន និង​ជប៉ុន​ក្ដី ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ពាណិជ្ជករ​កូរ៉េ ។

លោក​បន្ត​ថា ៖« ពាណិជ្ជករ​កូរ៉េ​ទាំងអស់ នឹង​ទទួល​បាន​ដៃគូ​ជា​ពាណិជ្ជករ​កម្ពុជា ដើម្បី​ពិភាក្សា និង​សហការ​គ្នា​ធ្វើការ​ដោយ​រលូន » ។
អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​សំ សិរី​រតន៍ បាន​លើក​ឡើង​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា កំពុង​មាន​កំណើន​ល្អ​ប្រសើរ និង​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន​។ ការ​រៀបចំ​សិក្ខាសាលា​ខាងលើ ក៏​ជា​ផ្នែក​មួយ​ជំរុញ និង​ទាក់ទាញ​អ្នក​វិនិយោគ ឬ​ពាណិជ្ជករ​កូរ៉េ​មក​កម្ពុជា​បន្ថែម​ផង​ដែរ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ ២០១៧ ការ​នាំ​ទំនិញ​ពី​ប្រទេស​កូរ៉េ​មក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​សរុប​៤៥៩,៦​លាន​ដុល្លារ រីឯ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​កូរ៉េ​វិញ មាន​ចំនួន​ទឹកប្រាក់​២៣៩,៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ មុខទំនិញ​សំខាន់​ៗ​ដែល​កម្ពុជា​នាំ​ចេញ​រួម​មាន ស្បៀងអាហារ វត្ថុធាតុដើម ឥន្ធនៈ​មិន​ទាន់​កែ​ច្នៃ គីមី ទំនិញ​ឧស្សាហកម្ម និង​គ្រឿង​ម៉ាស៊ីន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ