ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗតារាឆ្នើម Ronaldo បង្ហើប​ថា នឹង​ព្យួរ​ស្បែកជើង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sports Illustrated បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​មុន Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Sports Illustrated បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​មុន Cristiano Ronaldo បាន​បង្ហើប​ប្រាប់​ពី​គម្រោង​ចូល​និវត្តន៍​របស់​ខ្លួន​ពី​បាល់ទាត់​ថា​មិន​នៅ​ពេល​ឆាប់​ៗ​នេះ​ទេ ។ Ronaldo គ្រោង​ថា នឹង​ឈប់​ពី​ការ​លេង​បាល់​នៅ​អាយុ​ខ្ទង់​៤០​ឆ្នាំ ។ ដូចនេះ​រូបគេ​នៅ​សល់​ពេល​៧​ឆ្នាំ​ទៀត ដើម្បី​បញ្ចេញ​ថ្វី​ជើង​ឲ្យ​ពិភពលោក​មើល ។

នៅ​ក្នុង​អាយុ​៣៣​ឆ្នាំ​នា​ពេល​នេះ Ronaldo ហាក់បីដូចជា​មិន​មានការ​លេង​ធ្លាក់​ជើង​អ្វី​សោះ ។ រូបគេ​បាន​នាំ Real Madrid ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ។ នៅ​ការ​កម្មវិធី​ទូរទស្សន៍​របស់​អេ​ស្ប៉ា​ញ El Chiringuito ជើង​ខ្លាំង​ម្នាក់​នេះ​បាន​និយាយ​ថា «​ពេល​នេះ​រាង​កាយ​ខ្ញុំ​មាន​អាយុ​ត្រឹមតែ​២៣​ឆ្នាំ​ប៉ុណ្ណោះ ។ ខ្ញុំ​នៅ​សល់​ពេល​ច្រើន​ទៀត ដូចនេះ​ហើយ​ខ្ញុំ​នឹង​នៅ​លេង​ដល់​អាយុ​៤១​ឆ្នាំ ។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ។ ពួក​យើង​នឹង​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​នេះ​» ។

រូបគេ​បាន​បន្ត​ថា «​ខ្ញុំ​នៅ​លេង​ឲ្យ Real Madrid បាន​៨​ឆ្នាំ​ហើយ ។ គេ​តែងតែមាន​ពាក្យ​ថា នឹង​មាន​កីឡាករ​ផ្សេង​ៗ​ទៀត​មក​ជួយ​ទាត់ ។ តែ​ខ្ញុំ​មិនឃើញ​មាន​នរណា​ប្លែក​ទេ ក្នុង​ការ​នាំ​ក្រុម​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នេះ ។ កីឡាករ​ខ្លាំង​ៗ​មាន​ដូច​ជា Gareth Bale, Karim Benzema, Lucas Vazquez និង Marco Asensio ជាដើម ។ ពួក​គេ​សុទ្ធតែ​នៅ​ទី​នេះ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Real Madrid និង Ronaldo នឹង​ទៅ​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League តទល់​ជាមួយនឹង​ក្រុម​ហង្ស​ក្រហម Liverpool ដែល​វា​ជា​ឱកាស​មួយ​ដ៏​ល្អ​ក្នុង​ការ​ចារ​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ