ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករអូស​រទេះកាត់ក្រោមវេរ៉ង់ដា ស្រាប់តែបាក់ទាំងផ្ទាំងសង្កត់លើ

5 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ ​បុរស​វ័យ​កណ្តាល​ជា​កម្មករ​សំណង់​ម្នាក់​ ត្រូវ​បាន​ផ្ទាំង​ថ្ម​បេតុង​វេរ៉ង់​ដា​សំណង់ផ្ទះ​ល្វែង​ដែល​កំពុង​សាងសង់​មួយ​កន្លែង បាក់​សង្កត់​លើ​បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម​ចោល​ប្រពន្ធ​និង​កូន​៣​នាក់​ឱ្យ​នៅ​កំព្រា​ឯកោ ។ ការ​បាក់​ផ្ទាំង​វេរ៉ង់ដា​នេះ​ដោយសារ​តែ​ការ​សាងសង់​មិន​មាន​ដាក់​ដែក​សរសៃ​នោះ​ទេ ទើប​មានការ​របេះ​បាក់​មក​ទាំង​ផ្ទាំង​បែប​នេះ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​…

​​រាជធានីភ្នំពេញ ៖ ​បុរស​វ័យ​កណ្តាល​ជា​កម្មករ​សំណង់​ម្នាក់​ ត្រូវ​បាន​ផ្ទាំង​ថ្ម​បេតុង​វេរ៉ង់​ដា​សំណង់ផ្ទះ​ល្វែង​ដែល​កំពុង​សាងសង់​មួយ​កន្លែង បាក់​សង្កត់​លើ​បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម​ចោល​ប្រពន្ធ​និង​កូន​៣​នាក់​ឱ្យ​នៅ​កំព្រា​ឯកោ ។ ការ​បាក់​ផ្ទាំង​វេរ៉ង់ដា​នេះ​ដោយសារ​តែ​ការ​សាងសង់​មិន​មាន​ដាក់​ដែក​សរសៃ​នោះ​ទេ ទើប​មានការ​របេះ​បាក់​មក​ទាំង​ផ្ទាំង​បែប​នេះ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៣ ឧសភា ស្ថិត​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ស្ថិត​នៅ ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ផ​ន ចាយ អាយុ​៤៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម និង​បាន​មក​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កន្លែង​កើតហេតុ​ខាងលើ​ជាមួយ​ប្រពន្ធ​និង​កូន​៣​នាក់ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ បាន​អូស​រទេះដឹក​សម្ភារ​​សំណង់​ឆ្លងកាត់​ក្រោម​ផ្ទាំង​វេរ៉ង់ដា​នៅ​ជាន់​ទី​១ ក៏​ស្រាប់តែ​ផ្ទាំង​វេរ៉ង់ដា​នោះ​ បាន​បាក់​សង្កត់​លើ​ជន​រង​គ្រោះ​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​មន្ត្រី​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​កាន់​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ