ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពអាកាស​ចិន​ចាប់ផ្ដើម​សមយុទ្ធ​ឈ្មោះ​ថា​ «ព្រួញ​ក្រហម»

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តា​មសិ​ុ​ន​ហួ​ថា កងទ័ពអាកាស​ចិន បាន​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៣​ឧសភា​សមយុទ្ធ​ប្រយុទ្ធ​ប្រចាំឆ្នាំ ក្នុង​តំបន់​វាល​ខ្សាច់​ភាគ​ពាយ័ព្យ​ប្រទេស ។ កងទ័ពអាកាស​ចិន​និយាយ​ថា សមយុទ្ធ​មានឈ្មោះ​ថា​ព្រួញ​ក្រហម២០១៨ ចូលរួម​ដោយ​យន្តហោះ​ជិត​១០០​គ្រឿង…

ប្រទេស​ចិន ៖ យោង​តា​មសិ​ុ​ន​ហួ​ថា កងទ័ពអាកាស​ចិន បាន​ចាប់ផ្ដើម​នា​ថ្ងៃ​ទី​២៣​ឧសភា​សមយុទ្ធ​ប្រយុទ្ធ​ប្រចាំឆ្នាំ ក្នុង​តំបន់​វាល​ខ្សាច់​ភាគ​ពាយ័ព្យ​ប្រទេស ។

កងទ័ពអាកាស​ចិន​និយាយ​ថា សមយុទ្ធ​មានឈ្មោះ​ថា​ព្រួញ​ក្រហម២០១៨ ចូលរួម​ដោយ​យន្តហោះ​ជិត​១០០​គ្រឿង ក្នុង​នោះ​មាន​បណ្ដា​យន្តហោះ​ប្រដេញ យន្តហោះ​ទម្លាក់​គ្រាប់បែក យន្តហោះ​ប្រកា​សភាព​អាសន្ន​និង​យន្តហោះ​សេ​ី​ុ​ប​ការណ៍​ហើយ​នៅ​មាន​បណ្ដា​រ៉ា​ដា​និង​មី​សី​ុ​ល​ដី​-​អាកាស​ទៀត​ផង ។

សមយុទ្ធ​នេះ​សំដៅ​ពង្រឹងសមត្ថភាព​បណ្ដា​មជ្ឈមណ្ឌល​ទីបញ្ជាការ​កងទ័ពអាកាស ។ រយៈពេល​១៨​ឆ្នាំ​ចុង​ក្រោយ​នេះ សមយុទ្ធ​ព្រួញ​ក្រហម​តែង​ធ្វើ​ដូច​ក្នុង​លក្ខខណ្ឌ​ជាក់ស្ដែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ