ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរសជា​​ជនអនាថា​ម្នាក់​ដេក​ស្លា.ប់​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ដើរ​ហាត់ប្រាណ​តាម​សួនច្បារ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ដែលជា​ជនអនាថា​ដេក​ស្លាប់​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​-​ឡាវ ស្ថិត​នៅ​ចំណុច​សួនច្បារ​វិមាន​ឯករាជ​ក្នុង​ក្រុង​កំពង់ឆ្នាំង បង្កឱ្យមាន​​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ។  សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ដើរ​ហាត់ប្រាណ​តាម​សួនច្បារ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ដែលជា​ជនអនាថា​ដេក​ស្លាប់​នៅ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​-​ឡាវ ស្ថិត​នៅ​ចំណុច​សួនច្បារ​វិមាន​ឯករាជ​ក្នុង​ក្រុង​កំពង់ឆ្នាំង បង្កឱ្យមាន​​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ។

 សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា បុរស​ដេក​ស្លាប់​ខាងលើ គឺជា​ជនអនាថា ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នោះ​ទេ តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា គេ​តែង​ឃើញ​បុរស​ដែលជាជនអនាថា​ខាងលើ ដើរ​នៅ​ម្តុំ​ផ្សារ ក្នុងភូមិ​ជ្រៃ​បាក់​ជា​ញឹកញាប់ ប៉ុន្តែ​មិនដឹង​ផ្ទះសម្បែង ឬ​មាន​បងប្អូន​សាច់ញាតិ​នៅឯណា​នោះ​ទេ ។

នៅ​ព្រឹក​កើតហេតុ គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​បុរស​ដែល​ជា​ជនអនាថា​នោះ ហើយ​បាន​បញ្ជាក់​ថា បុរស​ដែលជា​ជនអនាថា​នោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ ឬ​បណ្តាល​មក​ពី​ដាច់​អាហារ ដោយនៅលើ​រាងកាយ​​សព​មិន​មាន​ស្លាកស្នាម​អ្វី​គួ​អោយ​សង្ស័យ​ជា​អំពើ​ឃាតកម្ម​នោះ​ទេ​ ។

ក្រោយ​កើតហេតុ រថយន្ត​របស់​មន្ទីរពេទ្យ​ខេត្ត​បាន​ដឹក​យក​សពបុរសជាជនអនាថាខាង​លើ​​ទៅ​តំកល់​ទុក​នៅ​វត្ត​ខ្សា​ម ដើម្បី​រង់ចាំ​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ប៉ុន្តែ​បើ​គ្មាន​សាច់ញាតិ​នោះ​ទេ សមត្ថកិច្ច​នគរបាល​នឹង​ចេញថ្លៃ​បូជាសព​តែម្តង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ